samsung-banner
adverise with khmeread

ស្លាប់​ម្នាក់ ​និង​របួស​ ២​​ នាក់​ដោយសារតែ រថយន្ត​ឡិ​ច​ស៊ី​ស​មួយគ្រឿង

Untitled 1

    កំពត​ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ាក ឡិ​ច​ស៊ី​ស​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ធ្ងន់​២​នាក់​កាលពី​វេលា​ម៉ោង​០៥​ និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​១៣ ​មករា​ ២០១៧​នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៣ ក្នុងភូមិ​ជុំ​គ្រៀល ស្រុក​ជុំ​គ្រៀល ខេត្តកំពត​។​

    សមត្ថកិច្ច​ន​យាយ​ថា ភាគី​រថយន្ត​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ កណ្ដាល 2A-0308​ បាន​បុក​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ច្រាស​គ្នា បើកបរ​ពី​កើ​តទៅ​លិច បណ្ដាលឱ្យ​បុរស​៣​នាក់ ទី​១-​ឈ្មោះ ទឹ​ត រស់​ ភេទ​ប្រុស នៅ​ភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្ដូ​ល ស្រុក​ទឹកឈូ ខេត្តកំពត​(​ស្លាប់​), ទី​២-​ឈ្មោះ ឌុយ អាយុ​១៨​ឆ្នាំ (​របួសធ្ងន់​) និង ទី​៣-​ឈ្មោះ សឹង អាយុ​១៨​ឆ្នាំ ដូចគ្នា (​របួសធ្ងន់​)​។ ​រីឯ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​សង់​កូ​រេ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1R-3927​។​

    រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​តាមផ្លូវ​វាង​ក្រុង​បាត់ ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​ជួយ​លើកសព ​និង​ជនរងគ្រោះ​របួសធ្ងន់​០២​នាក់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​៕

adverise with khmeread

មតិយោបល់