ម៉ូតូ​ ២ ​គ្រឿង​បុក​គ្នា​របួសធ្ងន់ពីរ​នាក់​ នៅ​ស្ពាន​នាគ​កោះ​ពេជ្រ​

    ភ្នំពេញ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​ម៉ូតូ​និង​ម៉ូតូ បាន​បុក​គ្នា​ពេញទំហឹង បណ្ដាលឱ្យ​យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង៤ ​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៣ មករា ២០១៧ នៅ​ចំណុច​ស្ពាន កោះ​ពេជ្រ ក្បែរ​សណ្ឋាគារ កា​ស៊ី​ណូ ណា​ហ្កា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ ម៉ូតូ​ម៉ាក Zoomer-X មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​-1GE 6213 បើកបរ​ដោយ​បុរស​ម្នាក់ បើក​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ MSX ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FX -2039 ដែល​កំពុងតែ​បើកបរ​ដោយ​យុវជន​ម្នាក់​ឌុប​គ្នា​ម្នាក់ទៀត​នៅ​ពីក្រោយ បណ្ដាលឱ្យ​ដួល​បោក​ផ្ទប់​លើ​ដងផ្លូវ ធ្វើឱ្យ​យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕

adverise with khmeread