samsung-banner
adverise with khmeread

លោក Antonio Conte លើកពានជាអ្នកចាត់ការឆ្នើមប្រចាំខែលើកទី៣

Conte

          លោក Antonio Conte ទទួលបាន​ពានជា​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​នៅ​ក្រប​ខណ្ឌ​ PL សម្រាប់​ខែធ្នូបន្តទៀត​។

          គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ដឹកនាំ​ក្រុម​ Chelsea ឲ្យ​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​ក្នុង​រយៈ​ពេល​ពេញ​មួយខែ​កន្លងទៅ​ ដើម្បី​បន្ត​នាំមុខ​គេនៅលើ​តារាង។​លោក Conte ក៏ទទួល​បាន​ពានដូចគ្នានេះ​កាល​ពី​ខែតុលា​និង​ខែ​វិច្ឆិកា​ផងដែរ​ហើយ​ក្លាយជា​អ្នកចាត់ការ​ដំបូង​ដែល​លើក​ពាន​នេះ​បីលើ​ក​ជាប់​គ្នា។

          បើទោះបីជា​ក្រុម​ Chelsea ធ្វើ​បាន​ល្អរហូតដល់​ដំណាច់​ឆ្នាំ ប៉ុន្តែ​ចូលដល់​ឆ្នាំ​២០១៧ ពួកគេ​បាន​ជួប​រឿងខកចិត្ត​នៅពេល​ត្រូវ​ក្រុម Tottenham យក​ឈ្នះ​២-០ ហើយបានបញ្ចប់​ស្ថិតិឈ្នះ​ជាប់គ្នា​របស់​ពួកគេ។

          ចំណែក​ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លឹប Man Utd ក៏ទទួល​បាន​ពាន​កីឡាករ​ឆ្នើម​ប្រ​ចាំខែ​ធ្នូ​ផងដែរ ។ កីឡាករ​សញ្ជាតិ​ស៊ុយ​អែត​រូបនេះ​​ទាត់​បញ្ចូល​ទី​បាន​៥​គ្រាប់​កាល​ពីខែ​មុន​ ខណៈ​ពួកគេ​បាន​ងាក​មក​រកការប្រកួត​ប្រជែង​យក​តំណែង​ជើង​ឯក​ជាថ្មី៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់