adverise with khmeread 2

ចាប់បាន​ឃាតករ​ពិត​ម្នាក់​នៅ​ព្រែកលៀប​ដែល​រំលោភ​សម្លាប់​កុមារី​នៅ​កំពត​

    កំពត ៖ ឃាតករ​ពិតប្រាកដ​ដែល​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​ហើយ​សម្លាប់​នៅក្នុង​ពំនូកចំបើង​នៅ​ខេត្តកំពត​កាល​យប់​ពី​ថ្ងៃទី​១៨​មករា​កន្លងទៅនេះ ត្រូវបាន​ប៉ូលិស​ខេត្តកំពត​សហការជាមួយ​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ចាប់ខ្លួន​នៅ​ម៉ោង​១១ និង​១០ នាទី​ព្រឹក​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទូច ចន្ថា ហៅ​ទុយ ភេទ​ប្រុស​កើត​ឆ្នាំ ១៩៩៨​កំណើត​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​ប៉ូលិស​ឃាត់ខ្លួន​បាន​នៅ​កន្លែងធ្វើ​សំណង់​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​រំលោភ​សម្លាប់​កុមារី​ម្នាក់​អាយុ​១៤​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត កាលពី​ថ្ងៃទី ១៨​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​កន្លះ​យប់ ។​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

     គួររំលឹកថា យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ឈូក​ខេត្តកំពត​ឃាត់ខ្លួន​ពីដំបូង​កាលពី​ល្ងាច​ថ្ងៃទី​២០​មករា​កន្លងទៅនេះ បន្ទាប់ពី​សង្ស័យថា​បានធ្វើ​សកម្មភាព​រំលោភ​ហើយ​សម្លាប់​កុមារីអាយុ​១៤​ឆ្នាំ ។ យោងតាម​ការបំភ្លឺ​យុវជន​ខាងលើ​ទើប​ប៉ូលិស​ឈានទៅ​ឃាត់ខ្លួន​ជនដៃដល់​រំលោភ​សម្លាប់​កុមារី​រងគ្រោះ​នៅ​ព្រែកលៀប​។​

     សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច គំនរ​ចំបើង​កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​

     ប្រភព​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​រហូតដល់​ល្ងាច បងប្អូន​កុមារី​រងគ្រោះ​មិនបាន​ឃើញ ត្រឡប់មកផ្ទះ​វិញ ហើយ​ក៏បានបបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។​

    លុះ​ព្រឹក​ឡើង ថ្ងៃនេះ​ទើប​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​ប៉ូលិស​ភ្លាម ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យសព​។​

     កុមារី​រងគ្រោះ​មាន​ឪពុក​កំព្រាម្តាយ​រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​មិនបាន​នៅផ្ទះ​ទេ​គឺ​ចេញ​ទៅលេង​បងប្អូន​នៅឯ​ខេត្តបាត់ដំបង​ឯណោះ​។​កុមារី​រងគ្រោះ ឈ្មោះ ឃុន ណានអាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

    ករណីនេះ​ត្រូវ​ប៉ូលិស​ដាក់​ការសង្ស័យ​ជាបឋម ជា​រឿង​រំលោភ​សេ​ពស​ន្ទ​វៈ រួច​សម្លាប់ចោល​ដើម្បី​បំបិតមាត់​។​

    ប៉ូលិស​ជំនាញ​ខេត្ត ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​លោក ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​រុករកមុខសញ្ញា​ជនដៃដល់​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​។​

    នៅ​ល្ងាច​ថ្ងៃ​ដដែល​ប៉ូលិស​បាន​ឃាត់​យុវជន​ម្នាក់ យោងតាម​ការបំភ្លឺ​ទើប​ប៉ូលិស​ឈានទៅ​ចាប់​ជនដៃដល់​ដែល​មក​ពួន​សម្ងំ​ធ្វើជា​កម្ម​ការ​សំណង់​នៅ​ព្រែកលៀប ៕

 

adverise with khmeread

មតិយោបល់