កីឡាករ ប្រដាល់ទម្ងន់ធ្ងន់ David Haye កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយ Tony Bellew

          កីឡាករប្រដាល់ទម្ងន់​ធ្ងន់ David Haye និយាយថា លោកស្រាល​ជាង​មុន​ធៀប​នឹង​ជាង​បី​ឆ្នាំ​ចុងក្រោយ​ ខណៈ​ពេល​កីឡាកររូបនេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ Tony Bellew ។​

          កីឡាករប្រដាល់​ទម្ងន់​ធ្ងន់​រូបនេះ​កំពុង​ហ្វឹក​ហាត់នៅ​ទីក្រុងម៉ាយអាមី​សម្រាប់​ការ​ប្រកួត​​នៅសង្វៀន Fifth Street Gym នៅ​ថ្ងៃទី០​៤​ខែ​មីនា​ ហើយ​បានអះអាងថា ខ្លួន​ស្ថិតក្នុងស្ថានភាព​ល្អប្រសើរ។

          Haye បង្ហោះរូបភាព​វីដេអូមួយចំនួន​តាម​ Instagram បង្ហាញថា ខ្លួន​កំពុង​ហ្វឹកហាត់ជាមួយ​នឹង​គ្រូបង្វឹក​ម្នាក់​ ខណៈ​ត្រៀម​សាកកណ្តាប់ដៃជាមួយ Bellew ។ Haye បាន​និយាយថា “​ខ្ញុំ​ហ្វឹកហាត់ខ្លាំងក្លាណាស់​នៅពេល​ថ្មីៗ​នេះ មាន​វគ្គ​ហ្វឹកហាត់ច្រើន។ បន្តពីមួយទៅមួយ។ ប្រាកដណាស់ វាពិតជា​ចាំបាច់។ ហើយ​ខ្ញុំ​ស្រាលជាងរយៈ​ពេល​ជាងបីឆ្នាំចុងក្រោយ​នេះ​ ដូច្នេះខ្ញុំកំពុង​ធ្វើត្រូវ​"។

          Haye ដែល​ខកខាន​ការប្រកួត​ជាងបីឆ្នាំ​ដោយសារតែរបួស​ស្មា​នោះ បាន​វិលត្រឡប់​មកកាន់សង្វៀន​កាលពី​ឆ្នាំ​មុន​ ដោយ​វា​យ​ឲ្យ​គូប្រកួត​ឲ្យ​សន្លប់​ពីរ​នាក់​គឺ Mark de Mori និង Arnold Gjergjaj ។ ហើយ​ការ​ប្រកួត​លើក​នេះគឺជា​ការ​ប្រកួត​ដ៏តឹងតែងបំផុត​សម្រាប់​កីឡាករ​រូបនេះចាប់តាំង​ពី​ជំនួប​ជាមួយកីឡាករ Dereck Chisora កាលពីឆ្នាំ​២០១២មក៕

David haye and tony bellew
adverise with khmeread
ប្រភព៖ Daily Mail
Loading ad ...