ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់​បុរស​ម្នាក់​ដើរទា​ក់​ឆ្កែ​អ្នកស្រុក​

    ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ ២ ​នាក់​ពីបទ​លួច​ទាក់​ឆ្កែ​អ្នកស្រុក​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ម៉ោង​ជិត ២ ​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃ​១៣​ មករា​ ២០១៧​នេះ នៅ​ម្តុំ​ផ្សារ​ចិន​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ភិន ផល្លី (​ហៅ​ពីង​) ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​ភូមិ​ដូង ក្រុមទី​២៣ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រីឯ​បក្ខពួក​ម្នាក់ទៀត ឈ្មោះ​ គា ភេទ​ប្រុស បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុងព្រះសីហនុ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

Unnamed
adverise with khmeread
Loading ad ...