បុរស​អាមេរិក​ម្នាក់​មាន​ដីកាឃុំខ្លួន​ពាក់ព័ន្ធ​ផលិត​គ្រឿងញៀន​បាន​ស្លាប់​

    ព្រះសីហនុ ៖ បុរស​ជនបរទេស​ម្នាក់​ជា​វេជ្ជបណ្ឌិត​ចូលនិវត្តន៍​បាន​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​)​ កាលពី​រសៀល​ថ្ងៃ​១៣ ​មករា​ ២០១៧​នេះ បន្ទាប់ពី​មាន​ដី​កា​ឃុំខ្លួន​ពីបទ​ផលិត​គ្រឿងញៀន។​

    ប៉ូលិស​បានឱ្យដឹងថា ជនបរទេស​ដែល​ស្លាប់​នេះ ឈ្មោះ MIKHAIL GRAFAM កើត​ថ្ងៃទី 05-06-1964 សញ្ជាតិ​អាមេរិក​មុខរបរ វេជ្ជបណ្ឌិត​ចូលនិវត្តន៍ មាន​ដីកា​បង្គាប់ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត ជា​ពិរុទ្ធជន ក្នុងករណី ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្រោយ​កម្លាំង​ជំនាញ ចាប់ខ្លួន​កាលពី​ថ្ងៃទី២៧ ​ធ្នូ ​២០១៦​។​

    ប៉ូលិស​បញ្ជាក់ថា​ នៅ​ថ្ងៃទី​១២​ ​មករា​ ២០១៧​ វេលា​ម៉ោង​២ ​និង​២០​នាទី​រសៀល ​ដោយ​ជនបរទេស​រូបនេះ​មាន​អាការៈ​មិន​ប្រក្រតី (ញៀន​ថ្នាំ ) ក៏ត្រូវ​បាន​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។​

    លុះដល់​ថ្ងៃទី​១៣​ មករា​ ២០១៧ ​វេលា​ម៉ោង១​ និង​១៥​នាទី ក៏បាន​ស្លាប់បាត់​បង់ជីវិត​ទៅ ដែ​ល​​​តាម​ការពិនិត្យរ​បស់ លោក វេជ្ជបណ្ឌិត ស៊ឹម ភក្តី គ្រូពេទ្យ ព្យាបាល បានឱ្យ​ដឹងថា​សាកសព ស្លាប់​ដោយ​ខ្សោយតម្រងនោម និង​នៅមាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន៕

adverise with khmeread