ពន្ធ​ឡាន​តែ ៣.០០០ ដុល្លារ​សោះ អ្នកជំនួញ​អាមេរិក​ដឹក​កាក់ ៣០០.០០០ កាក់​មក​បង់​ជំនួស​ក្រដាសប្រាក់

    ​អ្នកជំនួញ​អាមេរិក​ម្នាក់​ដែល​ស្ថិតក្នុង​ជម្លោះ​ជាមួយ​នាយកដ្ឋាន​បង់ពន្ធ​យានយន្ត (DMV) បាន​បង់​វិក្ក​យ​ប័ត្រ​ពន្ធ ៣.០០០ ដុល្លារ​របស់គាត់​ជាមួយ​កាក់​ចំនួន ៣០០.០០០ កាក់​នៅក្នុង​រទេះ​ចំនួន ៥​។​

​    ​លោក Nick Stafford មកពី​ទីក្រុង Cedar Bluff រដ្ឋ Virginia បាន​ដឹក​កាក់​យ៉ាងច្រើន​ដែល​បានធ្វើឱ្យ​ម៉ាស៊ីន​រាប់​កាក់​ស្វ័យប្រវត្តិ​របស់ DMV មិនអាច​ទប់ទល់​នឹង​សំឡេង​ថ្លង់​បាន​។​

​    ​ការនាំ​កាក់​របស់គាត់​មក​បង់​ពន្ធ​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​ជម្លោះ​មួយ​ដែល​គាត់​មាន​ជាមួយ​សាខា DMV ជុំវិញ​ការទាក់ទង​បុគ្គលិក​របស់​ពួកគេ​ដើម្បី​ការសាកសួរ​ពន្ធ​។​

​    ​មន្ត្រី​ស្ថាប័ន​នេះ​បាន​ចំណាយពេល​យ៉ាងតិចណាស់ ៧ ម៉ោង​ដើម្បី​រាប់​កាក់ ដែល​នេះ​នាំឱ្យ​ពួកគេ​ធ្វើការ​យឺតយ៉ាវ​យ៉ាងខ្លាំង​។ ពួកគេ​បានបញ្ចប់​ការរាប់​កាក់​សព្វ​គ្រប់កា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​


​    ​
​    ​លោក Stafford បាន​ប្រាប់ BBC ថា គាត់​បង្កើត​ការតវ៉ា​នេះ​ឡើង​ព្រោះ​គាត់​ចង់ឱ្យ​នាយកដ្ឋាន​របស់​រដ្ឋាភិបាល​ឱ្យមាន​ទំនួល​ខុសត្រូវ​ចំពោះ​ការ​មក​សាកសួរ​ជា​សាធារណៈ​បែបនេះ​។​

​    ​លោក​បាន​ពន្យល់​នៅលើ​វេ​ប​សាយ​ក្រុមហ៊ុន​របស់គាត់​ថា ជម្លោះ​របស់គាត់​ជាមួយ DMV បានកើត​ឡើង​គឺ​ដោយសារ​នាយកដ្ឋាន​នេះ​មិនបាន​ផ្តល់​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង​ទៅ​នរណា​មួយ​ឱ្យ​ប្រាកដ​ដើម្បី​ចុះបញ្ជី​យានយន្ត​ចំនួន​បី​និង​បង់ពន្ធ​លើ​ការលក់​៕

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត