ឃាត់​ស្ត្រី​៣​នាក់​ពាក់ព័ន្ធ​ល្បែង​កន្ទុយលេខ​

    កំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ លួច​កត់​កន្ទុយលេខ​១ លើកដោយ​ឃាត់ខ្លួន​ស្ត្រី ​៣​ នាក់​កាលពី​ថ្ងៃទី​១៣ ​មករា​ ២០១៧ នៅ​ចំណុច​ភូមិ​បឹងកក់ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង។

    ប៉ូលិស​និយាយថា ជនសង្ស័យ ​៣​ នាក់​ដែល​ឃាត់​ខ្លួន​១-​ឈ្មោះ មៀ​ច ញ៉ ភេទស្រី អាយុ ៥២ ឆ្នាំ,​ ២-​ឈ្មោះ សយ រដ្ឋា ភេ ស្រី អាយុ ១៨ ឆ្នាំ​និង​៣-​ឈ្មោះ រិ​ន សុ​ណេង ភេទស្រី អាយុ ១៩ ឆ្នាំ, ​ពួកគេ​ស្នាក់នៅ​ភូមិ​បឹងកក់ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច។​

    វត្ថុតាង​ដកហូត ប្រាក់​ខ្មែរ​ចំនួន ២០០.០០០ រៀល​, ក្រដាស​កត់​លេខឆ្នោត ៧៤ សន្លឹក​, កា​បោ​ន ០២ សន្លឹក​ និង​សៀវភៅ​កត់​លេខឆ្នោត ០១ ក្បាល រួច​បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread