លោក Arsene Wenger បានប្រាប់ទៅកាន់ Mesut Ozil ថា គាត់ត្រូវតែចាប់ផ្តើមស៊ុតគ្រាប់បាល់បន្ថែមទៀត ប្រសិនបើគាត់ចង់បំពេញនូវទេពកោសល្យរបស់គាត់។
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Wenger បានកំពុងព្រមានផងដែរទៅលើកិច្ចចរចានៃកុងត្រាថ្មីជាមួយកាំភ្លើងធំរបស់ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ ដែលអាចស្វែងរកគ្រាប់បាល់បានចំនួន១១គ្រាប់ក្នុងរដូវកាលនេះ។
លោក Wenger បានបញ្ជាក់ថា "ខ្ញុំគិតពីអ្វីដែលអ្នកចង់បានពីគាត់ គឺស៊ុតបញ្ចូលទី។ យើងទាំងអស់គ្នាជាការពិតមានអារម្មណ៍ថា វាមានគម្លាតរវាងអ្វីដែលគាត់អាចធ្វើបាន។ គាត់តែងតែផ្លាស់ទៅកាន់វិធីដ៏ត្រឹមត្រូវ ប៉ុន្តែសម្រាប់កីឡាករមានទេពកោសល្យបែបនេះ វាហាក់អយុត្តិធម៌បន្តិចដែលអ្នកមិនអាចស៊ុតបានច្រើនដូចដែលខ្លួនចង់បាន"។
Ozil ទទួលបានសំណើកិច្ចព្រមព្រៀងថ្មីដែលមានតម្លៃខ្លួនប្រហែលជា ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែគាត់ចង់បានលើសពីនេះ ហើយលោក Wenger លេងល្បែងចិត្តសាស្ត្រដ៏អស្ចារ្យដោយប្រាប់តារាតម្លៃខ្លួន ៤២ លានផោននេះប្រឹងស៊ុតបញ្ចូលទីដើម្បីបានកុងត្រាប្រាក់ឈ្នួលខ្ពស់ជាងនេះ៕
