Jose Mourinho បង្កើន​កម្តៅ​មុន​ជំនួប Man Utd និង Liverpool ដោយ​ទទូចថា បិសាច​ក្រហម​ជា​ក្លឹប​ធំ​ជាង​

    ​លោក Jose Mourinho បាន​ចម្អក​ចំៗ​ទៅលើ​ហង្ស​ក្រហម Liverpool មុន​ជំនួប​ជាមួយនឹង​បិសាច​ក្រហម Manchester United នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ដោយ​ប្រកាសថា​ក្លឹប​យក្ស​នៅ​ទឹកដី Old Trafford មួយ​នេះ គឺជា​ក្លឹប​ធំជាងគេ​ក្នុងប្រទេស​អង់គ្លេស​។​

​    ​ដោយ​ត្រូវបាន​គេ​ចោទ​សួរថា​តើ​ជំនួប​រវាង​គូប្រជែង​ចាស់​គឺ​នៅតែ​ជា​កាលវិភាគ​កំពូល​ក្នុងការ​ប្រកួត​លី​ក​អង់គ្លេស អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Mourinho បាន​បញ្ជាក់ថា "​ខ្ញុំ​មិនដឹង​ឡើយ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា Manchester United គឺជា​ក្លឹប​ធំជាងគេ​ក្នុងប្រទេស​នេះ​ប៉ុណ្ណោះ​។ ខ្ញុំ​ដឹង អ្នកដឹង គ្រប់គ្នា​ដឹង​។ ឱ្យ​ខ្ញុំ​សូមទោស​ផង​។ វា​គឺជា​រឿង​ងាយស្រួល​ពេក​ហើយ​ដែល​ដឹង​ពី​រឿងនេះ​។ ខ្ញុំ​អាចមាន​អារម្មណ៍​ថា​គូប្រជែង​គឺ​ធំ ហើយ​ជាការ​ពិត វា​គឺជា​ការប្រកួត​ដ៏​ធំ​មួយ​។ ជុំវិញ​ពិភពលោក មនុស្ស​នឹង​សម្លឹង​ទៅលើ​ការប្រកួត​នេះ ជាមួយនឹង​ក្រសែភ្នែក​ដ៏​ពិសេស នោះ​គឺជា​ការពិត​"៕

adverise with khmeread