Diego Costa មិនបាន​ដាក់បញ្ចូល​ក្នុង​ក្រុម​សម្រាប់​ប្រកួត​ជាមួយ Leicester បន្ទាប់ពី​ឈ្លោះ​ជាមួយ​អ្នកចាត់ការ​ទូទៅ Conte

    ​Diego Costa ត្រូវបាន​ជម្រុះ​ចេញពី​ឈុត​ជម្រើស​ដំបូង​របស់​តោ​ខៀវ Chelsea ក្នុង​ដំណើរ​ទៅ​ជួប​មុខ​ក​ញ្ច្រោ​ង Leicester នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​ផ្ទុះ​ជម្លោះ​មួយ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​ជុំវិញ​បញ្ហា​សម្បទា​របស់គាត់​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ មិនត្រូវ​បាន​គេ​ប្រទះឃើញ​ចូលរួម​ក្នុងការ​ហ្វឹកហាត់​នោះឡើយ និង​មិនបាន​ធ្វើដំណើរ​សម្រាប់​ជំនួប​លី​ក​កំពូល​អង់គ្លេស Premier League ដែល​ត្រូវ​ប៉ះ​ជាមួយនឹង​ម្ចាស់​ការពារ​តំណែង​ជើង​លី​ក​ផងដែរ​។​

​    ​ព័ត៌មាន​នេះ​ផ្ទុះឡើង​ចំពេល​ដែលមាន​សេចក្តីរាយការណ៍​ក្នុង​តំបន់​អឺរ៉ុប​បញ្ជាក់ថា គាត់​គឺជា​គោលដៅ​នៃ​ការផ្លាស់​ចេញទៅ​កាន់​ប្រទេស​ចិន ដែល​គាត់​អាច​នឹងមាន​តម្លៃ​ខ្លួន​ប្រមាណ​ជា ៣០​លាន​ផោន​ក្នុង​មួយឆ្នាំ​។​

​    ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ Costa អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១៤​គ្រាប់ និង​បញ្ជូន​បាល់​ដល់​មិត្ត​រួម​ក្រុម​ចំនួន​ប្រាំ​គ្រាប់​ផ្សេងទៀត​ផងដែរ​ក្នុង​រដូវ​កាល​នេះ​៕

 93564531 costa reuters2
adverise with khmeread
Loading ad ...