samsung-banner
adverise with khmeread

ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​ប្រពន្ធ​មេភូមិ​គេចខ្លួន​បាន​ ៧​ ​ឆ្នាំ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

Unnamed

    បាត់ដំបង ៖ ឃាតករ​ដៃ​ឆៅ​ម្នា​ក់បាន​អា​រក​សម្លាប់​ប្រពន្ធ​មេភូមិ​ដែល​រត់គេចខ្លួន​អស់​រយៈពេល​៧​ឆ្នាំ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១ ​និង៣០នាទី​រសៀល​ នៅ​ចំណុច​ច្រក​ចង្អៀត​ព្រំប្រទល់​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង ត្រង់​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំ ឡូត។​

    ប៉ូលិស​និយាយថា ក្រុម​ប្រតិបត្តិ​ការស្រាវជ្រាវ និង​អនុវត្ត​ដីកា​របស់​តុលា​ការដែល មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្ត បាត់ដំបង​ចាត់តាំង​ឱ្យ​ចុះ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​សំឡូត និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ល្ពៅ​បាន​ចាប់ខ្លួន​ជនល្មើស​តាម​អំណាច​ដីកា បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១២០ ដ​ចខ ចុះ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១០ របស់​ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្តបាត់ដំបង លោក​គឹម ម៉េង។​

    ដីកា​បាន​បង្គាប់​ឱ្យ​អនុវត្ត​លើឈ្មោះ លី ដា​រ៉ូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបូរ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបាន​ចោទ ប្រកាន់​ពីបទ «​ឃាតកម្ម​គិត ទុកជាមុន​»  ដោយ​អា​រក សម្លាប់​ប្រពន្ធ​មេភូមិ​សំបូរ ឃុំ​ហប់​ប្រព្រឹត្ត​នៅ​ភូមិ​សំបូរ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១០ ហើយ​បាន​រត់គេចខ្លួន បាត់​រយៈពេល​០៧​ឆ្នាំ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង ទទួលបន្ទុក​ផែន​យុត្តិធម៌​បានបញ្ជាក់​ថា ទោះជា​ជនល្មើស​រត់គេចខ្លួន​ទៅដល់​ទីណា​ក៏ ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្ត បាត់ដំបង​បានដាក់​បទបញ្ជា​ត្រូវតែ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ឱ្យបាន​ដាច់ខាត។​

    ជនល្មើស​រូបនេះ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់​ការបន្ត​តាម​នីតិ​វិធី​៕

adverise with khmeread

មតិយោបល់