samsung-banner
adverise with khmeread

ប៉ូលិស​ប្រើ​វិធានការ​ត្រជាក់​អប់រំ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ២​ នាក់​

Untitled 1

    កំពត ៖ ប៉ូលិស​ស្រុក​អង្គរជ័យ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០ ​បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ មក​ធ្វើ​ការអប់រំ និង​ចុះកិច្ចសន្យា ចំនួន ​០២ នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ជឿន សា​យុទ្ធ ភេទ​ប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច និង​២.​ឈ្មោះ ឯក ភក្ត្រា ភេទ​ប្រុស អាយុ២២​ឆ្នាំ រស់នៅ​ភូមិ​ ឃុំ​ជាមួយគ្នា។​

    ប៉ូលិស​បន្តថា​ ប្រសិន​ពួកគេ​មិន​កែប្រែ​ដូច​បញ្ជាក់​ក្នុង​កិច្ចសន្យា​នោះ ​ប៉ូលិស​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ៕​

adverise with khmeread

មតិយោបល់