samsung-banner
adverise with khmeread

​បុរស​ថៃ​រត់​មក​ដេក​ឱ្យ​រថភ្លើង​កិន ក្រោយ​រថភ្លើង​កិន​រួច រូបគេ​ងើប​រត់​យ៉ាង​រំភើយ គួរឱ្យ​ចម្លែក​បំផុត​!

1

​    ​កាលពីពេល​ថ្មីៗ​នេះ មាន​ឃ្លី​ប​វីដេអូ​ចម្លែក​មួយ​បង្ហាញ​ពី​បុរស​ម្នាក់​ដេក​នៅ​ផ្លូវដែក​នៅ​ស្ថានីយ​រថភ្លើង​ភេត​ឆា​បូរី ខណៈ​រថភ្លើង​ជិះ​កិន​ពីលើ មុននឹង​បុរស​ម្នាក់​នោះ​ងើប​ដោយ​គ្មាន​របួស​។​

​    ​យោងតាម​ឃ្លី​ប​វីដេអូ​ហាក់​បង្ហាញ​បុរស​ពាក់អាវ​ពណ៌​បៃតង​ម្នាក់​នោះ​ត្រូវបាន​កាត់​ជា​ពីរ ប៉ុន្តែ​រូបគេ​បែរជា​ងើប​ពី​ផ្លូវដែក​ហើយ​រត់​យ៉ាង​រំភើយ​។ យោងតាម​ព័ត៌មាន​ក្នុង​ស្រុកថៃ​ឱ្យដឹងថា ក្រុម​សង្គ្រោះបន្ទាន់​បាន​ទៅដល់​ស្ថានីយ៍​រថភ្លើង ប៉ុន្តែ​មិនបាន​រកឃើញ​បុរស​ម្នាក់នេះ​ទេ​។​

​    ​ទោះយ៉ាងណា បុរស​ម្នាក់នេះ​ត្រូវបាន​ប៉ូលិស​រកឃើញ​និង​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ វី​រ៉ា​ឆៃ​និស្ស័យ​រ៉ា​ម វ័យ ២៣ ឆ្នាំ​មកពី​ខេត្ត​បុរី​រ៉ាំ​ភាគ​ខាងកើត​ប្រទេស​ថៃ​។ អ្នកស្រុក​និយាយថា ពួកគេ​បានឃើញ​បុរស​ម្នាក់នេះ​នៅក្នុង​តំបន់​នេះ​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​។​

​    ​តាម​ដឹង​បុរស​ម្នាក់នេះ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ហើយពី​មុន​ធ្លាប់​បង្ក​របួសស្នាម​ដល់​ខ្លួនឯង​។ វី​រ៉ា​ឆៃ​និស្ស័យ​រ៉ា​ម​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រា​ចម​ខ្លាវ ហើយ​មិនមាន​របួស​អ្វី​ឡើយ បើទោះជា​រលាត់​ជើង​បន្តិច​ក្តី​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់