ក្រុមហ៊ុនចិនមួយ ជប់លៀងឱ្យបុគ្គលិកបែបបៀមប្រដាប់ភេទ រងការរិះគន់យ៉ាងខ្លាំង

    ​Tencent ដែលជា​ក្រុមហ៊ុន​មួយ​នៅ​ពីក្រោយ​កម្មវិធី​បណ្ដាញ​សង្គម​ចិន WeChat ដ៏​ពេញនិយម បានធ្វើការ​សុំទោស​សម្រាប់​ល្បែង​បង្ហាញ​ទង្វើ​ផ្លូវភេទ អំឡុងពេល​ពិធីជប់លាង​របស់​ក្រុម​បុគ្គលិក​ពួកគេ​។​

​    ​សកម្មភាព​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​នេះ ខាង​ផ្នែក​ផ្ញើ​សារ​ជាបន្ទាន់ ដើម្បី​ឆ្លើយ​តទៅ​នឹង​កម្មវិធី QQ​។ ក្នុង​វីដេអូ​យើង​បានឃើញ​បុគ្គលិក​ស្រី​លុតជង្គង់ និង​បើក​ដប​ទឹក​សុទ្ធ​នៅ​ចន្លោះ​ភ្លៅ​ខាង​ប្រុស​តាមរយៈ​មាត់​របស់​ពួកនាង​។​

​    ​វីដេអូ​នេះ​បាន​ល្បី​ពេញ​អន​ឡាញ និង​មានការ​ផ្ទុះ​កំហឹង​ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​។ ជា​លទ្ធផល​ក្រុមហ៊ុន​នេះ​បានធ្វើការ​សុំទោស​ដល់​សាធារណជន និង​មិនឱ្យ​មានរឿង​ទាំងនេះ​កើតឡើង​ម្ដងទៀត​ទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត