ទារកម្នាក់ត្រូវបានរកឃើញរស់នៅជាមួយនឹងស្រ្តីចាប់ពង្រត់ ក្រោយបាត់ខ្លួនអស់រយៈពេល១៨ឆ្នាំ

          យុវតី​ម្នាក់ដែល​ត្រូវ​គេបំបែក​ពី​ម្តាយ​បង្កើត​តាំងពី​នាងនៅជា​ទារក​នោះ​ទំនង​ជាគាំទ្រ​​ស្ត្រីដែល​ចាប់ពង្រត់នាងនិង​ចិញ្ចឹម​បីបាច់នាង​ដូចជា​កូន​បង្កើត​។

          រដ្ឋអាជ្ញា​បាន​និយាយថា Kamiyah Mobley ទើបតែកើត​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ នៅពេល​ស្ត្រីម្នាក់ឈ្មោះ Gloria Williams អាយុ​៥១​ឆ្នាំ​តាមចោទថា បាន​ក្លែង​ខ្លួន​ធ្វើ​ជា​គិលានុបដ្ឋាយិកា ហើយ​បំបែកនាងពី​ម្តាយ​បង្កើត​របស់នាងឈ្មោះ Shanara នៅ​ទីក្រុង Jacksonville រដ្ឋហ្វ្ល័រីដា​។

នាង Kamiyah Mobley វ័យ ១៨ ឆ្នាំ ជនរងគ្រោះដែលគេចាប់ពង្រត់


          នៅពេ​ល​នេះ នាងមាន​អាយុ​១៨​ឆ្នាំ Kamiyah Mobley បាន​ធំដឹងក្តី​ដោយ​ជឿថា នាងគឺជា Alexis Kelli Manigo ហើយ​មិនដឹងអំពី​អត្តសញ្ញាណពិត​ទេ ទើប​តែនៅពេល​អ្នកស្រី Williams ត្រូវ​បាន​ចាប់ខ្លួន​នៅតំបន់ Waleterboro នៅ​ South Carolina ។

          ប៉ូលិស​និយាយថា ការធ្វើតេស្ត​​ DNA បង្ហាញថា Manigo តាមពិតគឺជា Kamiyah Mobley ។ យុវតី​រូបនេះ​មាន​អារម្មណ៍​ក្តុកក្តួល​នៅពេល​ដឹងពីព័ត៌មាន​នេះ។ នៅពេល​ Williams បង្ហាញខ្លួន​នៅ​តុលា​ការ​ គាត់បាន​ថើបដៃ​ជា​សញ្ញា​បង្ហា​ញ​ក្តីស្រឡាញ់​ដាក់ Manigo ជា​សាធារណៈ​។ យុវតី​រូប​នេះ​បាន​ឆ្លើយ​តប​ដោយ​ស្រែក​ខ្លាំងៗ​ថា “​ខ្ញុំ​ស្រឡាញ់​ម៉ាក់”។

ជនជាប់ចោទ Gloria Williams ត្រូវបានចាប់ខ្លួន ពីបទចាប់ពង្រត់កូនគេ


          អ្នកស្រី Williams ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចាប់ពង្រត់​និង​ជ្រៀតជ្រែក​ក្នុង​សិទ្ធិ​អាណាព្យាបាល ហើយ​ត្រូវបាន​បដិសេធមិនឲ្យ​នៅ​ក្រៅឃុំ។

          Kamiyah Mobley កើត​នៅមណ្ឌល​សុខភាព University Medical Center ជាមួយម្តាយ​បង្កើត Shanara កាលពីថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​១៩៩៨។

មន្ត្រីនគរបាល Mike Williams បាន​និយាយថា លោកមិនដឹងថា តើ Kamiyah នឹងវិលត្រឡប់ទៅរក​ម្តាយ​បង្កើត​របស់​នាង​វិញ​ឬយ៉ាងណាទេ ហើយ​ការ​សម្រេចចិត្ត​យ៉ាងណានោះគឺអាស្រ័យ​លើ​នាង។ ប៉ុន្តែតាមព័ត៌មាន​ថា សាច់​ញាតិ​ដែល​ដឹងរឿងនេះ​ ពិតជា​រំភើប​រីករាយមែនទែន​ ហើយ​ស្ទើរតែមិនជឿ​ព័ត៌​មាន​នេះ៕

Article 4118058 3c1d828600000578 449 636x382 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់