បន្ទាប់ពី​ប្រពន្ធ​លែងលះ​តូចចិត្ត​ចង​សម្លាប់ខ្លួន​

    កោះកុង ៖ មាន​ករណី​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន​ផ្ទះ​ខ្លួនឯង កើ​ត​ឡើង​នៅ​ចំណុច​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ថ្ងៃទី ១៣ ​មករា​ ២០១៧​ វេលា​ម៉ោង ៣ ​កន្លះ​រសៀល​តូចចិត្ត​ប្រពន្ធ​លែងលះ។

    ប៉ូលិស​និយាយថា សព​រងគ្រោះ​ឈ្មោះ នក រៀន ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ចងក​សម្លាប់​ដោយ​ខឹង​ប្រពន្ធ​លែងលះ​។​

    បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ពិនិត្យ​វិភាគ និង​លោក​មេភូមិ បាន​ត្រួតពិនិត្យ​សាកសព​គឺ​ពិតជា​បាន​ចងក​សម្លាប់ ខ្លួនឯង​យ៉ាងពិត​ប្រាកដ​។​

    ក្រោយពី​បាន​ត្រួតពិនិត្យ​រួច​ក៏បាន​ប្រគល់​សាកសព​ជូន​បងប្រុស​ប​ង្កើ​ត ដើ​ម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Untitled 1
adverise with khmeread