បើ​កសិករ​មាន​វា​មួយ ត្រូវប៉ាន់​! ម៉ាស៊ីន​ច្នៃ​អាហារ​នៅសល់​ទៅជា​ជីរ​កំ​ប៉ុ​ស ត្រូវបាន​យកមក​តាំងនៅ​ពិព័រណ៍ CES ២០១៧

    ​ជា​មធ្យម​គ្រួសារ​មួយ​បោះចោល​សំណល់​អាហារ ១៨១ គីឡូ​ទៅ​កន្លែង​គំនរ​សំរាម​រៀងរាល់ឆ្នាំ​។ កាក់សំណល់​ទាំងនោះ​ជិត ២០ ភាគរយ​បញ្ចេញ​ឧស្ម័ន​មេតាន​នៅ​អាមេរិក​។ ហើយ​វា​ដល់​ពេលដែល​ត្រូវមាន​ការផ្លាស់ប្ដូរ​ហើយ​។​

​    ​ឧបករណ៍​ថ្មី​មួយ​របស់​ក្រុមហ៊ុន Zera ហៅថា Food Recycler បាន​ចូលមក​ជួយសង្គ្រោះ​ពិភពលោក ហើយ​វា​ក៏​ជា​ឧបករណ៍​ថ្មី​មួយ​ដែល​ទទួលបាន​ពានរង្វាន់​ប្រចាំឆ្នាំ ២០១៧ ក្នុង​កម្មវិធី​តាំងពិព័រណ​បច្ចេកវិជ្ជា CES ផងដែរ​។​

​    ​ឧបករណ៍​នេះ​អាច​កែច្នៃ​កាកសំណល់​គ្មាន​តម្លៃ​ទៅជា​របស់​មានតម្លៃ​មហាសាល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​។ វា​បំ​លែង​កាកសំណល់​អាហារ​ដែល​អ្នក​ឈប់​ពិសា​ទៅជា​ជី​រកំ​ប៉ុ​ស សម្រាប់​ដាក់​លើ​ដំណាំ​ឱ្យ​លូតលាស់​បានល្អ​និង​មាន​ជីវជាតិ​។​

​    ​ហើយ​ពេលនេះ លោកអ្នក​មិនចាំបាច់​ព្រួយ​រឿង ត្រូវ​បោះចោល​កាកសំណល់​អាហារ​នៅ​កន្លែង​ណា​ទៀតឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រសិនបើ​អ្នក​មិន​ដំណាំ​ដាំ​នោះទេ អ្នក​ក៏​អាច​បរិច្ចាគ ឬ​លក់​ជីរ​ដែល​បាន​បំ​លែង​នោះ​ទៅ​កសិករ​ក៏បាន​ដែរ​។​

​    ​ឧបករណ៍​នេះ​ផងដែរ​ត្រូវបាន​គេ​រាយការណ៍​ថា​មានតម្លៃ ១.១៩៩ ដុល្លារ​ប្រសិនបើ​អ្នកទិញ​តាមរយៈ​ក្រុមហ៊ុន TreeHouse និង Williams-Sonoma​។ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ចង់បាន​តម្លៃថោក អាច​ទិញ​តាមរយៈ​វេ​ប​សាយ Indiegogo ក្នុងតម្លៃ ៦៩៩ ដុល្លារ​អាមេរិក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត