គ្រូ​ហោរាសាស្ត្រ​សិង្ហ​បុរី​: ឆ្នាំ ២០១៧ ជា​ឆ្នាំ​អស្ចារ្យ​បំផុត​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម ប្រសិនបើ​អ្នក​កើត​ឆ្នាំឆ្លូវ​

    ​ឆ្នាំ ២០១៧ ហាក់​មិនមែនជា​ឆ្នាំ​ល្អ​បំផុត​សម្រាប់​អ្នក​កើត​ឆ្នាំ​គោ​ឡើយ ប៉ុន្តែ​កុំអាល​ភ័យ​ព្រោះ​នៅមាន​ខ្សែ​ប្រាក់​មួយ​ដែល​នឹង​ជួយ​អ្នក​។​

​    ​ប្រសិនបើ​អ្នក​ពិចារណា​បើកមុខ​ជំនួញ​ខ្លួនឯង ឆ្នាំ ២០១៧ ហាក់ជា​ពេល​ដ៏​អស្ចារ្យ​បំផុត ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​និង​ត្រូវ​រក្សា​សុខភាព​ខ្លួនឯង​។​

​    ​ខាងក្រោម​នេះ​គឺជា​ការ​ទស្សន៍ទាយ​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​គោ ដែល​យោងតាម​គ្រូ​ហោរាសាស្ត្រ​សិង្ហ​បុរី​ឈ្មោះ Adelina Pang៖
​    ​
​    ​អ្នក​កើត​ឆ្នាំ​គោ​៖ ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩, ២០២១

​    ​* ទ្រព្យ​
​    ​អ្នក​ប្រហែលជា​ចំណាយ​ច្រើនជាង​ចំណូល​ក្នុងឆ្នាំនេះ​ដែល​នេះ​ជា​បញ្ហា ប៉ុន្តែ​សំណាងល្អ បញ្ហា​នេះ​នឹងមិន​នៅ​យូរអង្វែង​ទេ​។ មិនយូរ​មិនឆាប់​អ្នក​ប្រហែលជា​អាច​សន្សំ​លុយ​បាន​ខ្លះៗ​មកវិញ​។​

​    ​លោកអ្នក​អាច​នឹង​ផ្លាស់ប្តូរ​ការងារ​ថ្មី​ផងដែរ ប៉ុន្តែ​អ្វីដែល​ប្រសើរ​បំផុត​គឺ​ចាប់ផ្តើម​បើក​អាជីវកម្ម​ឬ​មុខរបរ​ដោយ​ខ្លួនឯង​។ ខណៈ​ជម្លោះ​ផ្នែក​ច្បាប់​និង​ការ​ឆបោក​ប្រហែល​កើតឡើង​ក្នុងឆ្នាំនេះ អ្នក​គួរ​ប្រព្រឹត្តិ​អំពើ​ល្អ​ទៅ​អ្នកដទៃ​និង​ចៀសវាង​លូកលាន់​និង​និយាយដើម​អ្នកដទៃ​។​

​    ​* អាជីព​
​    ​ត្រូវ​ប្រឹងប្រែង​ផ្តោត​សំខាន់​ការងារ និង​ត្រូវមាន​ប្រសិទ្ធភាព​ផង​ដើម្បី​បង្កើន​ផលចំណេញ​ចូល​ហោប៉ៅ​កាន់តែច្រើន​។ ការ​បើកមុខ​ជំនួញ​ក្នុង​ឆ្នាំ ២០១៧ គឺជា​រឿង​ល្អ​ប្រពៃ​បំផុត ព្រោះ​ឱកាស​ជោគជ័យ​គឺមាន​ខ្ពស់​មិន​ធ្លាប់មាន​ទេ​។​

​    ​ត្រូវ​ប្រយ័ត្ន​ជានិច្ច​ចំពោះ​មនុស្ស​ដែល​អ្នកធ្វើការ​ជាមួយ ហើយ​ជាពិសេស​ក្នុងឆ្នាំនេះ​។ កុំ​ទុកចិត្ត​មនុស្ស​ងាយៗ​ពេក និង​ត្រូវ​ប្រុងប្រយ័ត្ន​បានឱ្យ​ខ្ពស់​ចំពោះ​មនុស្ស​ជុំវិញ​កន្លែង​ការងារ​ទាំងនោះ​។​

​    ​* ស្នេហា​
​    ​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​រំខាន​ជារឿយៗ​ជាមួយ​មនុស្ស​ដែល​នៅ​កៀក​នឹង​ជីវិត​អ្នក​។ ត្រូវ​បង្វឹក​ខ្លួន​អ្នក​ឱ្យ​ចេះ​ដកដង្ហើម​វែងៗ​និង​រក្សា​ភាពស្ងប់ស្ងាត់​។ គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​និង​ត្រូវ​ចេះ​យល់ចិត្ត​អ្នក​នៅ​ជុំវិញខ្លួន​។ កំហឹង​នឹងមិន​នាំ​ផល​ល្អ​ដល់​អ្នក​ទេ វា​បានត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ទាំង​សេចក្តីស្នេហា​និង​ការយល់​ចិត្ត​គ្នា​ប៉ុណ្ណោះ​។​

​    ​* សុខភាព​
​    ​អ្នកមាន​អារម្មណ៍​បាក់កម្លាំង​និង​ទុក្ខព្រួយ​ច្រើន​ឆ្នាំនេះ​។ ការមើល​ថែខ្លួន​អ្នក​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ខ្លួនឯង និង​ត្រូវ​ស្រឡាញ់​ខ្លួន​អ្នក​ផងដែរ​។ កុំ​គិត​អវិជ្ជមាន​ច្រើន​។​

​    ​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​បាក់​ទឹកចិត្ត​នៅ​គ្រា​ដំបូង ហើយ​បន្ទាប់មក​ក៏​សុំ​ចុះចាញ់ បន្ទាប់ពី​នឿយហត់​នឹង​ការប្រឹងប្រែង​ពេក ព្រោះ​យល់ថា​ខ្លួនឯង​ជា​ទាសករ​ការងារ​។ ចុះ​ហេតុអ្វី​មិន​ព្រម​សម្រាក​ខ្លះទៅ​? រក​ពេល​ដើរ​លំហែ​ដើម្បីឱ្យ​ស្រឡះ​មុខ​ស្រឡះ​មាត់ ហើយ​កុំ​បោះបង់​ការប្រឹងប្រែង​ឆ្នាំនេះ ព្រោះ​តម្រុយ​ជោគជ័យ​គឺ​នៅក្បែរៗ​ដៃ​បំផុត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត