ភ្លើង​ឆេះ​រោងចក្រ​ផលិត​ពូក​ខ្ទេច​ទាំងស្រុង​នៅ​សង្កាត់​សំរោងក្រោម​

    ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​មួយ​កើតមានឡើង​បណ្ដាលឱ្យ​ឆេះ​រោងចក្រ​ផលិត​ពូក​ចំនួន ៣ ខ្នង នៅ​ជិតគ្នា ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្នោ​ង សង្កាត់​សំរោងក្រោម ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​ នៅ​ថ្ងៃទី១៤ ខែមករា ​ឆ្នាំ​២០១៧ វេលា​ម៉ោង៩ ​និង​២០​នាទី។​

    មន្ត្រីប៉ូលិស​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា ករណី​អគ្គិភ័យ​នេះ បណ្តាលឱ្យ​ឆេះ​មកពី​​ផ្ទុះ​ហ្គា​ស​នៅ​រោង​ចក្រ​ផលិ​តពូក ​ហើយ​បាន​ឆេះ​រាលដាល​អគារ​ទាំង​មូល។ ​តែ​ពុំ​ឆេះ​រោងចក្រ​ពុំ​ស្បែកជើង​ និង​រោងចក្រ​កាត់ដេរ​ខោអាវ​ដែលនៅជាប់​គ្នា​នោះទេ ដោយសារ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ធ្វើ​អន្តរាគមន៍​ទាន់ពេលវេលា។​

    ចំណែក​សម្ភារៈ​ដែល​ឆេះ​ខូចខាត​នៅ​មិនទាន់​វាយតម្លៃ​បាន​នៅឡើយ​។ បន្ទាប់ពី​ឆេះ​អស់​អគារ​រោងចក្រ​ទាំងមូល​បាន​រលំ​រាប​ដល់​ដី។​ គ្រោះថ្នាក់​នេះ​ពុំបាន​បង្កឱ្យមាន​របួស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ៕

 

adverise with khmeread