ឆេះ​ផ្ទះ​អស់ ​២​ ខ្នង​ផ្សេងគ្នា​រយៈពេល​មួយ​ព្រឹក​នៅ​សង្កាត់​បឹងទំពុន​

    ភ្នំពេញ ៖ បន្ទាប់ពី​ឆេះ​រោងចក្រ​ផលិត​ពូក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅឯ​សង្កាត់​បឹងទំពុន​មាន​ករណី​ឆេះ​ផ្ទះ ​២ ​ខ្នង​ផ្សេងគ្នា បានធ្វើឱ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ​រវល់​ពេញ​មួយ​ព្រឹក​តែម្តង។​

    ករណី​ទី​១-​មាន​គ្រោះថ្នាក់​អគ្គិភ័យ កើតឡើង​កាលពី​ថ្ងៃទី​១៤ ​មករា ​២០១៧ វេលា​ម៉ោង​១១​ និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​លេខ​៧២​អា ផ្លូវ​លេខ​១៦ ​បេ​តេ ក្រុមទី​០៤ ភូមិសន្សំ​កុសល​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ផ្ទះល្វែង​កម្ពស់​២​ជាន់ ទំហំ​ទទឹង​៤​ម៉ែត្រ គុណ​នឹង​បណ្តោយ​១៦​ម៉ែត្រ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ នាង ច​ន្ធី ភេទ ស្រី អាយុ ៥៥ ឆ្នាំ មុខរបរ នៅផ្ទះ បណ្តាលឱ្យ​ឆេះ​ខោអាវ​នៅក្នុង​ផ្ទះមួយ​ចំនួន។​

    ករណីនេះ​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អ​ភ្គិ​ភ័យ​រាជធានី​ភ្នំពេញ ចំនួន ០២ គ្រឿង មក​ធ្វើ​អន្តរាគមន៍ តែ​ពុំបាន​ប្រើប្រាស់​ទឹក​ទេ ដោយ​ម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋ​បាន​បាញ់​ទឹក​ពន្លត់​ទាន់ពេល។ ​ចំពោះ​មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ការ​ពន្លត់​បានបញ្ចប់​នៅវេលា​ម៉ោង១១ ​និង​៥០​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល។​

    ករណី​ទី​២-​មាន​គ្រោះថ្នាក់​អគ្គិភ័យ មួយទៀត​កើតឡើង​កាលពី​ថ្ងៃទី​១៤ ​មករា ​២០១៧ វេលា​ម៉ោង​១០​ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​០៤ ភូមិ ចំរើន​ផល​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ធ្វើ​អំពី​ឈើ​ប្រក់ស័​ង្ក​សី ទំហំ​ទទឹង​៨​ម៉ែត្រ គុណ​នឹង​បណ្តោយ​២០​ម៉ែត្រ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ សោម នាង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ យោធា​សារ បណ្តាល​ឱ្យឆេះ​ផ្ទះ និង ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង។​

    ករណីនេះ​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អ​ភ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០១ គ្រឿង មក​ធ្វើ​អន្តរាគមន៍ តែ​ពុំបាន​ប្រើប្រាស់​ទឹក​ទេ ចំពោះ​មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ការ​ពន្លត់​បានបញ្ចប់​នៅវេលា​ម៉ោង១១ ​និង​១០​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល៕

Unnamed %281%29
adverise with khmeread
Loading ad ...