adverise with khmeread Index.jpg%e2%80%8b 2

ផ្ទុះ​កូដកម្ម​នៅ​សិប្បកម្ម ហ៊ិ​ន ស៊ុន​ទាមទារ​១០​ចំណុច​

     ភ្នំពេញ ៖ កម្មករ កម្មការិនី​សិប្បកម្ម ហ៊ិ​ន ស៊ុន បាននាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​មាន​ទីតាំង ស្ថិតនៅ​ក្រុមទី​១៨ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មាន ជ័យ កាលពី​ព្រឹក​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦ ដែលមាន​កម្មករ​សរុប​ចំនួន ១៥០​នាក់​ដើម្បី​ទាមទារ​នៅ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច​។​

     កម្មករ កម្មការិនី​ប្រមាណ​៣០​នាក់​បាន​ពឹងពាក់​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ​កម្ពុជា ដឹកនាំ​ដោយ​លោក​ហ៊ុយ សម្បត្តិ បាននាំគ្នា​ធ្វើ​កូដកម្ម​ដោយ​ដាក់​មេក្រូ​ស្រែក​នៅមុខ​រោង​ក្រ ដើម្បី​​ទាមទារ​លកខ​ខណ្ឌ​ការងារ​១០​ចំណុច​ពី​លោក​ថៅកែ​ជា​ជន​ជាតិចិន​។​

    លក្ខខណ្ឌ​ទាំងនោះ​មាន​ជាអាទិ៍ ៖ ១-​ពេល​កម្មករ​ដេរ​ស៊ី​បុ​ង​មិនបាន​បុ​ង​ស៊ី​ក្រុមហ៊ុន​ត្រូវ​គិត​ប្រាក់ខែ​គោល​ជូន​កម្មករ​តាមច្បាប់​កំណត់ ២-​កម្មករ​ធ្វើការ​ថែម​ម៉ោង​ក្រុមហ៊ុន​ត្រូវ​គិតលុយ​ម៉ោង​ជូន​កម្មករ​១៥០​ភាគរយ​សម្រាប់​ការ​ថែម​ម៉ោង ​៣-​លុយ​ធ្វើដំណើរ​និង​ស្នាក់នៅ​ក្រុមហ៊ុន​ត្រូវ​រក្សា​ជូន​កម្មករ​តាមច្បាប់​កំណត់ ៤-​ក្រុមហ៊ុន​ត្រូវ​ផ្តល់​ប្រាក់ខែ​គោល​ជូន​កម្មករ​សម្រាប់​ប្រាក់​ខែមករា​ឆ្នាំ​២០១៦​តាមច្បាប់​កំណត់​គឺ​១៣៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង​និង​១៤០​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ ។​ល​។​

    លោក​ហ៊ុយ សម្បត្តិ​ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ​កម្ពុជា បាន​និយាយថា​នា​រសៀល​ថ្ងៃ​ដដែល​កូដកម្ម​បាន​បន្ត​ដោយ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ ហើយ​កូដកម្ម​លោក​នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​បន្តទៀត ព្រោះ​លោក​ថៅកែ​ជនជាតិ​មិន​គោរព​ច្បាប់​ការងារ​កម្ពុជា​នោះទេ​។​

    ជុំវិញ​ការលើកឡើង​របស់លោក​ហ៊ុយ សម្បត្តិ​ខាងលើនេះ​ខ្មែរ​រីដ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ថៅកែ​រោងចក្រ​បានឡើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​៕​

 

adverise with khmeread

មតិយោបល់