ប៉ូលិស​ខេត្តក្រចេះ​បង្ក្រាប​មុខសញ្ញា​ជួញ​ដូរគ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​២​ នាក់​

    ក្រចេះ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តក្រចេះ បាន​ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ២​ នាក់​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​១៣ ​មករា ​២០១៧ ​នៅ​ចំណុច​ក្បាលស្ពាន​ក្រគរ ក្នុង​សង្កាត់​ក្រគរ ក្រុង​-​ខេត្តក្រចេះ​។​

    លោក​វរៈសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថា ក្រោម​ការចង្អុលបង្ហាញ​នីតិវិធី​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត កម្លាំង​ប៉ូលិស​ការិយាល័យ​សហកា​រ​ជាមួយ​ប៉ូលិស​មូលដ្ឋាន បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​លើ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បាន​ពីរ​នាក់​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១៣ មករា នៅ​កន្លែង​ផ្សេងគ្នា​។​

    លោក​វរៈសេនីយ៍ទោ គង់ ស៊ីដន ​បន្តថា បន្ទាប់ពី​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ែន សំអន អាយុ​២៧​ឆ្នាំ នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី កម្លាំង​ប៉ូលិស​បាន​បន្ត​នី​តី​វិធី​ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ស្រេ​ន ផល្លី ហៅ​ខ្លី អាយុ​២៧​ឆ្នាំ។​

    ក្នុងការ​ឃាត់ខ្លួន​ជននេះ​ប៉ូលិស ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​ICE ចំនួន​១​កញ្ចប់​ធំ (​ទម្ងន់​១​ខាំ) ​ខណៈដែល​ជនសង្ស័យ​រូបនេះ​កំពុង​ដឹកជញ្ជូន​តាម​រថយន្ត​សាំងយ៉ុង​មួយគ្រឿង នៅ​ចំណុច​ក្បាលស្ពាន​ក្រគរ ក្នុង​សង្កាត់​ក្រគរ ក្រុង​-​ខេត្តក្រចេះ​៕


Unnamed %284%29 adverise with khmeread

មតិយោបល់