តារា​ម៉ាឡេស៊ី​រូបនេះ​កំពុង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពេញ​អ៊ី​ន​ធឺ​ណេ​ត ដោយសារ​ប្រសព្វ​ធ្វើ​ត្រាប់​តាម​ចម្រៀង K-Pop

    ​តារាចម្រៀង​ម៉ាឡេស៊ី​នាង Shila Amzah កំពុងមាន​ភាពល្បីល្បាញ​ខ្លាំង ដោយសារ​ការធ្វើ​ត្រាប់​តាម​តារាចម្រៀង K-Pop កូរ៉េខាងត្បូង​។​

​    ​នាង​គឺជា​តារាចម្រៀង​អន្តរជាតិ​ម្នាក់ ចាប់ផ្ដើម​មានឈ្មោះ​ល្បី​បន្ទាប់ពី​នាង​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី Asian Wave របស់​ទូរទស្សន៍​ចិន​។ កម្មវិធី​នោះបាន​បង្ហាញ​សមត្ថភាព​របស់​បេក្ខជន​មកពី​តំបន់​អាស៊ី ធ្វើ​ត្រាប់​តាម Idols របស់ខ្លួន​ដូចជា ZE:A, Cross Gene, និង Whee ជាដើម​។ នាង Shila Amzah គឺជា​ជ័យលាភី​លេខ​មួយ​ក្នុង​កម្មវិធី និង​ចេះ​ច្រៀង​បី​ភាសា​ផ្សេងគ្នា​។​

​    ​ហើយ​នាង​ក៏​ធ្លាប់​ចូលរួម​ប្រឡង​ចម្រៀង I Am A Singer អាស៊ី​ក្នុង​ឆ្នាំ ២០១៤ និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​បី​ផងដែរ​។​

​    ​ដោយឡែក​នាង​បានធ្វើ​ត្រាប់​តាម​បទ​ចម្រៀង​របស់​ក្រុម​រួមមាន BIGBANG, BLACKPINK និង 2NE1 បាន​យ៉ាង​ល្អ​គួរឱ្យភ្ញាក់ផ្អើល​បំផុត​។ ខាងក្រោម​នេះ​គឺជា​វីដេអូ​ធ្វើ​ត្រាប់​ចម្រៀង​របស់​នាង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត