samsung-banner
adverise with khmeread

ម៉ូតូ​បើក​បុក​បុរស​ពិការ​ជើង​ម្នាក់​ដើរ​ឆ្លងថ្នល់​សន្លប់​ធំ​ទាំ​ង ២​ នាក់​

1

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ជ្រុល​បុក​បុរស​ពិការ​ជើង​ម្នាក់​កំពុងដើរ​ឆ្លងថ្នល់​បណ្តាលឱ្យ​ដួលសន្លប់​ធំ​ទាំងពីរ​នាក់ (​របួសធ្ងន់) ​បញ្ជូនទៅ​ពេទ្យ​បាយ័ន​ម្នាក់ ​និង​ម្នាក់ទៀត​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៣ ​មករា​ ២០១៧ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ទល់មុខ​ក្រសួង​វប្បធម៌ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    ប៉ូលិស​និយាយថា ដំបូង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ ​1FD-2969 បើក​តាមផ្លូវ​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​បុក​បុរស​ពិការ​ជើងឆ្វេង​ម្នាក់​ដើរ​ពី​លិចទៅ​កើត​ដួលសន្លប់​ធំ​ទាំង​២​នាក់​តែម្តង។ ភ្លាមៗ​នោះ​ប៉ូលិស​ខណ្ឌ​បាន​ទៅដល់​បញ្ជូន​ម្ចាស់​ម៉ូតូ​ទៅ​ពេទ្យ​បាយ័ន។ ចំណែក​បុរស​ពិការ​ជើង​បញ្ជូនទៅ​ពេទ្យ​កាល់ម៉ែត។​

    យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ ព្រោះ​សន្លប់​ធំ ហើយ​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន៕

 

adverise with khmeread

មតិយោបល់