កំពុង​សម្តែង​ការហោះហើរ​ជូន​កុមារ​ទស្សនា ធ្លាក់​យន្តហោះ​ស្លាប់​ពី​ឡុ​តម្នាក់​នៅ​ថៃ​

​    ​យន្តហោះ​ចម្បាំង​ថៃ​មួយ បាន​ធ្លាក់​ក្នុងអំឡុងពេល​ហោះ​សម្តែង​នៅ​ព្រឹត្តិការ​ថ្ងៃបុណ្យ​កុមារ​នៅ​ទីក្រុង​ហាត់​យ៉ៃ ក្នុង​ខេត្ត​សុង​ក្លា នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ខែមករា​។ អ្នកបើក​យន្តហោះ​នេះ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។​

​    ​អ្នកបើក​យន្តហោះ​នេះ ឈ្មោះ Dilokrit Pattavee ជា​មន្ត្រី​កងទ័ពអាកាស បាន​ស្លាប់ នៅពេលដែល យន្តហោះ​ចម្បាំង Jas 39C Gripen នេះ បាន​ធ្លាក់​នៅលើ​ផ្លូវ​យន្តហោះ​ក្នុងអំឡុងពេល​ហោះ​​​សម្តែង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ខណៈដែល​បាន​កំពុង​ហោះ​សម្តែង​ដ៏​ចាប់អារម្មណ៍​។​
 
​    ​អាកាសយានដ្ឋាន​ក្រុង Hat Yai នេះ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​សិន​ដើម្បី​បោសសម្អាត​ផ្លូវ​យន្តហោះ​នេះ​។​

​    ​លោក Pongsak Semachai អ្នក​ពាក្យ​កងទ័ពអាកាស​ថៃ បាន​និយាយថា គណៈកម្មាធិការ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​នេះ​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់