ហាង​ចិន​នៅ​អ៊ីតាលី​រង​ការចោទប្រកាន់ថា​លក់​សាច់មនុស្ស​ឱ្យ​ភ្ញៀវ​បរិភោគ​

    ​ភោជនីយដ្ឋាន​ចិន​មួយកន្លែង​ត្រូវបាន​ចោទប្រកាន់ថា​បម្រើ​អាហារ​ជើងមនុស្ស​មែនទែន បន្ទាប់ពី​អ្នកបម្រើ​ម្នាក់​បាន​បង្ហោះ​រូបភាព​ដ៏​គួរឱ្យ​រន្ធត់ ដែល​ថត​នៅ​ផ្ទះបាយ​ភោជនីយដ្ឋាន​នោះ នៅលើ​បណ្តាញ​សង្គម​។​

​    ​រូបភាព​នេះ​ហាក់​បង្ហាញ​ពី​ជើងមនុស្ស​មួយគូ​នៅក្នុង​ចាន​ពណ៌​ខៀវ​មួយ​។​

​    ​រូបភាព​នេះ​បាន​លេចឡើង​បន្ទាប់ពី​ជនជាតិ​ស្លូ​វ៉ា​នី​ទទួលទាន​អាហារ​ល្ងាច​ជាមួយ​មិត្តភក្តិ​នៅ​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង Padua ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ហើយ​បាន​កុ​ម្ម៉ុ​ង​ជើង​ខ្លាឃ្មុំ​។​

​    ​អ្នកបម្រើ​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​រូបនោះ បាន​អះអាង​ពី​រូបភាព​ដូច​ជើងមនុស្ស​នេះ​ថា ជា​ជើង​ខ្លាឃ្មុំ​ដែល​បន្ទាប់មក​ត្រូវបានធ្វើ​ជូន​ជនជាតិ​ស្លូ​វ៉ា​នី​និង​មិត្តភក្តិ​របស់គេ​។​

​    ​បន្ទាប់ពី​បានឃើញ​រូបភាព​នេះ​នៅលើ​បណ្តាញ​សង្គម អតិថិជន​ចាស់វស្សា​របស់​ភោជនីយដ្ឋាន​នេះ​បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​។ ប៉ូលិស​និង​មន្ត្រី​អាហារ​ស្តង់ដា​បាន​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះហើយ​បាន​រកឃើញ​សាច់​និង​ត្រី​កា្ល​សេ ដែល​គួរ​សង្ស័យ​ខ្លាំង​ពី​ប្រភពដើម​របស់​វា ចំនួន ២៤ គីឡូក្រាម​។​

​    ​ពួកគេ​ក៏បាន​រកឃើញ​ភាព​គ្មាន​អនាម័យ​ពាសពេញ​ទូទឹកកក នៅលើ​ឥដ្ឋ និង​ម៉ាស៊ីន​ចម្អិន​សាច់​។ កញ្ចប់​ជើង​កង្កែប​និង​សាច់​ក្តាម​តាម​ដឹង​ត្រូវបាន​ផុតកំណត់​ទាំងអស់​។​

​    ​ប៉ូលិស​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកឯកទេស​រោគសាស្ត្រ​អំពើ​រូបភាព​ជើង ដែល​ពួកគេ​និយាយថា​ហាក់ជា​ជើងមនុស្ស​នោះ និង​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​ប្រភព​រូបភាព​ដើម​។​

​    ​ទោះយ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ​ភោជនីយដ្ឋាន​នោះ​នៅ​ដំណើរការ​ឬ​យ៉ាងណា​៕

ប្រភព៖ dailymail

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...