adverise with khmeread Seolhyun1

សឹង​ឈាម​ច្រមុះ​ពេល​មើល​នាង​សឺ​ល​យ៉ុ​ន (Seolhyun) របស់ AOA ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន SK Telecom

​    ​ការថត​ពាណិជ្ជកម្ម​ថ្មី​បំផុត​របស់​នាង​សឺ​ល​យ៉ុ​ន (Seolhyun) របស់​ក្រុម AOA ត្រូវបាន​បញ្ចេញ​ហើយៗ​ភាព​សិច​ស៊ី​របស់​នាង​ធ្វើ​ហើយ​ប្រុសៗ​មើល​ហើយ​សឹងតែ​ហូរឈាម​ច្រមុះ​!

​    ​ការថត​ពាណិជ្ជកម្ម​នេះ​គឺ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Sol របស់​ក្រុមហ៊ុន SK Telecom ហើយ​គេ​បាន​ប្រើប្រាស់​ផ្ទាំងគំនូរ​មាត់សមុទ្រ​ក្រោម​កំដៅថ្ងៃ​សម្រាប់​ថត​តាំងពីដើមរ​ហូត​ដល់​ចប់​។ ការថត​នេះ​ចាប់ផ្តើម​ជាមួយ​សឺ​ល​យ៉ុ​ន​ឈរ​នៅលើ​ឆ្នេរ​ខ្សាច់​ក្រោម​ពន្លឺ​ថ្ងៃ​ចែងចាំង ហើយ​រត់​ឆ្ពោះទៅ​សមុទ្រ និង​លោត​ចូល​មហាសមុទ្រ​។ នាង​មើលទៅ​រីករាយ​តាំងពីដើម​ដល់​ចប់​ពេល​ជិះ​ក្តារ​ស្គី​លើទឹក​។ ដើម្បីឱ្យ​ស៊ីគ្នា​នឹង​ផ្ទាំង​រូបភាព​ជិះ​ស្គី​លើ​រលក នាង​សឺ​ល​យ៉ុ​ន​បាន​ស្លៀកពាក់​ឈុត​ខ្លី​ដ៏​សិច​ស៊ី​គួរឱ្យ​ក្តៅ​សាច់ ដែល​បន្ថែម​រាង​កាន់តែ​ស្វ៊ែ​ល​សម្រាប់​នាង​។ មនុស្ស​ជាច្រើន​នាំគ្នា​លាន់មាត់​សរសើរ​រាងកាយ​ដ៏​ស្រ​ឡូ​ន​របស់​នាង​ថា "​ដូច​រំពឹងទុក​អ​ញ្ជឹ​ង​នេះហើយ​គឺជា​សឺ​ល​យ៉ុ​ន តារា​សិច​ស៊ី​ជំនាន់​ថ្មី​"​។ 

​    ​ក្នុង​ពាណិជ្ជកម្ម​មួយទៀត​សម្រាប់​ទូរស័ព្ទ “Luna” ដែលជា​សិស្ស​ប្អូន​របស់​ទូរស័ព្ទ Sol នាង​សឺ​យ៉ុ​ន​បាន​រាំ​យ៉ាង​សិច​ស៊ី​នៅ​ពីមុខ​ផ្ទាំង​រូបភាព​ព្រះ​ចន្ទ​។​

​    ​ប្រសិនបើ​អ្នក​ពុំទាន់​ឃើញ​ពាណិជ្ជកម្ម​នោះ​នៅឡើយ​ទេ សូម​ទស្សនា​ទាំងអស់​ដូចតទៅ​៖ 

 

adverise with khmeread
ប្រភព៖ ស៊ូមភី

អ្នកនឹងចូលចិត្ត

មតិយោបល់