adverise with khmeread 4

ហាយ​ឡែ​ន​ឌ័​របើក​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​៣​ផ្ទាំង​រួច​បើក​គេច​បាត់​

    ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​រាប់​ដល់​ដី អស់​ចំនួន​៣​ផ្ទាំង រួច​បើក​រត់គេច​បាត់​។​

    ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

    តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​មាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​បើក​ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​។ ខណ​:​មកដល់​ចំ​ណុ​កើតហេតុ​ក៏បាន​រេ​ចង្កូត​មក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​រាប់​ដល់​ដី​អស់​៣​ផ្ទាំង​តែម្ដង ។​

    ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​។​បន្ទាប់មក​ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដោយបាន​ត្រឹមតែ​លើក​រនាំង​ដែក​ដាក់​បញ្ឈរ​ឡើងវិញ ដើម្បី​កុំឲ្យ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​៕​

adverise with khmeread

មតិយោបល់