អប់រំ​ប្រជាពលរដ្ឋ​ចំនួន ​២១ នាក់​ស៊ីឈ្នួល​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ខុសច្បាប់​

    ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ចំនួន​ ២១ នាក់​មកពី​បណ្តា​ខេត្ត​នានា ដែលជា​អ្នក​ស៊ីឈ្នួល​ចូលទៅ​កាប់​ព្រៃ​យក​ដី​ជា​កម្មសិទ្ធិ​ខុសច្បាប់​នៅ​តំបន់ហាមឃាត់​លើកោះរ៉ុង ត្រូវបាន​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​ខេត្ត​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហៅ​មក​ធ្វើការអប់រំ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​ព្រៃ​ខុសច្បាប់​នេះ។​

    បន្ទាប់មក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​ សាមុត សុទ្ធា​រិ​ទ្ធ​ បានរៀបចំ​ឧបត្ថម្ភ​ថវិកា​ជា​ជំនួយ​មួយចំនួន​រួច​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទាំងអស់នោះ​តាម​ទូក​ឡើ​ង​មក​ក្រុងព្រះសីហនុ ដើម្បី​ឱ្យធ្វើដំណើ​រ​វិលត្រឡប់​ទៅ​ស្រុក​កំ​ណើ​ត​វិញ នៅ​ថ្ងៃទី​១៤ ​មករា ​២០១៧​ម្សិលមិញ៕


 

adverise with khmeread