adverise with khmeread Blank

ផឹក​ស្រវឹង​វាយ​ប្រពន្ធ​ញឹកញាប់​ប្រពន្ធ​ចាក់​នឹង​កាំបិត​ធ្លាយពោះ

ក្រចេះ ៖ មានករណីហឹង្សាមួយកើតឡើង ដែលប្រព្រឹត្តដោយសហព័ន្ធក្នុងគ្រួសារមួយកាលពីថ្ងៃទី30វិច្ឆិកាឆ្នាំ2015 វេលាម៉ោង៨និង២០នាទីយប់ កើត ឡើងនៅចំណុចភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយប្រពន្ធចាក់ប្តីនឹងកាំបិតឲ្យរបួស។

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ម៉ា អូន អាយុ៤៨ឆ្នាំ ជាប្រពន្ធ។ ចំំណែក​ជន​រងគ្រោះ​ជាប្តី​ឈ្មោះ​ ស៊ឹម វ៉ុន អាយុ៤៧ឆ្នាំ អ្នកទាំង០២ នាក់ រស់នៅភូមិបឹងលាច ឃុំព្រែកប្រសព្វ ខេត្តក្រចេះ។

ប៉ូលិសបន្តថា ដំបូងប្រពន្ធខឹងប្តីស្រវឹងស្រារាល់ថ្ងៃហាមមិនស្តាប់ ហើយវាយប្រពន្ធជាច្រើនដង ទើបប្រពន្ធទ្រាំមិនបានក៏ទាញកាំបិតចុងស្រួចចាក់ត្រូវចំពោះខាងឆ្វេង បណ្តាលឲ្យរបួស។

ក្រោយកើតហេតុជនសង្ស័យត្រូវបានប៉ូលិសស្រុកព្រែកប្រសព្វ ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តចាត់ការតាមច្បាប់៕

adverise with khmeread

មតិយោបល់