adverise with khmeread 1

ឃាត់​បាន​ចោរ​យួន​លួច​ទូរស័ព្ទ​ម្នាក់​

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​ទូរ​សព្ទ័​នៅ​ចំណុច​ផ្ទះ​លេខ​៥១​ផ្លូវ​៣៦៩​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ហួត ទិ​ត្យ​រចនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ និង​ជួសជុល​ទូរស័ព្ទ​ស្នាក់នៅ ផ្ទះកើតហេតុ​ខាងលើ ។​
​ចំណែក​ជនសង្ស័យ​ឈ្មោះ ជុំ ទី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​យួន​ស្នាក់នៅ និង មុខរបរ មិន​ពិតប្រាកដ ។​

   ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោរ​ទ្វារផ្ទះ​ត្រឹមត្រូវ រួច​ចេញ​ទៅលេង​ផ្ទះ​ឪពុកក្មេក​។​លុះដល់​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​២១​មករា​២០១៦ ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ ឃើញ​ទ្វារផ្ទះ​ចំហ រួច​ចូលទៅ​ក្នុងផ្ទះ​ពិនិត្យ​មើលឃើញ​បាត់​ទូរស័ព្ទ​អស់​ប្រហែល​១៥​គ្រឿង​ចម្រុះ​ម៉ាក ។​

    បន្ទាប់មក​ក៏​ទៅ​ឆែក​កា​មេ​រ៉ាសុវត្ថិភាព​មើលឃើញ​រូប​ជនសង្ស័យ រួច​ទៅ​ផ្តិតរូប​ជនសង្ស័យ​យក​ឲ្យ​អ្នកភូមិ​មើល​ស្គាល់​ច្បាស់​ឈ្មោះ​ជុំ ទី ស្នាក់នៅ​ម្តុំ​មាត់ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ។​

    លុះដល់​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦ ម៉ោ​ង​៦​និង​៣០​នាទី​ល្ងាច​ជនរងគ្រោះ​ឃើញ​ជន សង្ស័យ​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ជន សង្ស័យ និង​ដកហូត​បាន​ទូរ​សព្ទ័​២​គ្រឿង ម៉ាក​សាំ​សុង​ពណ៍​ខ្មៅ និង​ម៉ា​ក ណូគា E71​ពណ៍​ខ្មៅ យកមក​ប្រគល់​ឲ្យ​ប៉ុ​ស្តិ៍​ច្បារអំពៅ​២ ធ្វើការ​សាកសួរ  ។​

   បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់