កីឡាករស៊ុតហក់កាប់ចាន រត់ទៅសុំមិត្តស្រីរៀបការដើម្បីអបអរគ្រាប់ស៊ុតអស្ចារ្យ ត្រូវអាជ្ញាកណ្តាលជូនកាតលឿងមួយ! តែជួបដំណឹងល្អពេលចប់ការប្រកួត

    ​Ashton Surber បាន​បង្កឱ្យមាន​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​ចំនួន​ពីរ​ស្ថិតនៅក្នុង​ការប្រកួត​មួយ នៅ​កោះ Guam ដែនដី​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក​។​

​    ​មិន​ត្រឹមតែ​ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ដែល​ខ្សែប្រយុទ្ធ​របស់​ក្រុម NAPA Rovers រូបនេះ បាន​បង្ក​ឱ្យ​ប្រិយមិត្ត​មានការ​ភ្ញាក់ផ្អើល​នោះឡើយ គាត់​ក៏បាន​ឆក់យក​បេះដូង​មិត្តស្រី​របស់ខ្លួន​ឱ្យ​បាក់​ស្រឹប​ទៅលើ​គាត់​កាន់តែខ្លាំង​ផងដែរ​។ ប៉ុន្តែ​គាត់​ក៏​ទទួលបាន​ការពិន័យ​កាត​លឿង​ផងដែរ​សម្រាប់​កាយវិការ​ដ៏​អណ្តែតអណ្តូង​របស់គាត់​។​

​    ​ក្រោយ​ស៊ុត​គ្រាប់​បាល់​ហក់​កាប់​ចាន​បញ្ចូល​ទី​យ៉ាង​ស្អាត Surber បាន​រត់​សម្តៅ​ទៅកាន់​ហ្វូង​អ្នកគាំទ្រ និង​បាន​ដោះអាវ​របស់គាត់​ចេញ​ដើម្បី​បង្ហាញ​ពីសារ​មួយ​ឃ្លា​ទៅកាន់​មិត្តស្រី​របស់គាត់ ដែល​មានន័យថា "​រៀបការ​ជាមួយ​បង​ទេ​?"​។​

​    ​គាត់​បាន​ចង្អុល​ទៅកាន់​មិត្តស្រី​របស់គាត់ រួច​លត់​ជង្គង់​ទៅលើ​ទីលាន ប៉ុន្តែ​អាជ្ញាកណ្តាល​ដែល​គ្មាន​ចិត្តមេត្តា​បាន​ឈរ​នៅ​ពីក្រោយ​គាត់​និង​បាន​ហូត​កាត​សន្លឹក​ពណ៌​លឿង​ជូនទៅ​ដល់​គាត់​។ អ្វីៗ​សុទ្ធតែ​មានច្បាប់​កំណត់ Surber បាន​ដោះអាវ​របស់គាត់ ដូច្នេះ​គ្មាន​ករណី​លើកលែង​នោះឡើយ​ដែល​គាត់​ត្រូវ​ទទួលបាន​ការពិន័យ​។​

​    ​ដំណឹង​ល្អ មិត្តស្រី​របស់គាត់​និយាយថា យល់ព្រម​! ហើយ​រឿង​កាន់តែ​ពិសេស​បន្ថែមទៀត​សម្រាប់ Surber គឺ​ក្រុម Rovers បាន​ផ្តួល​ក្រុម​មិន​ស្គាល់​ពាក្យ​ចាញ់ Guam Shipyard ក្នុង​លទ្ធផល ៥-១ និង​បាន​ហក់​ចូលទៅក្នុង​កំពូល​តារាង​នៃ​លី​ក​កំពូល​របស់​កោះ Guam ៕

 

adverise with khmeread
ប្រភព៖ Foxsportsasia
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81