adverise with khmeread 3

តារា Hollywood ត្រូវបាន​អ​ញ្ចើ​ញ​ចូលរួម​កម្មវិធី​កម្សាន្ត​របស់​កូរ៉េ​

   តារាភាពយន្ត​Hollywood លោក Jack Black ត្រូវបាន​អ​ញ្ចើ​ញ​ចូលរួម​កម្មវិធី​កម្សាន្ត​របស់​កូរ៉េ​មួយ​ដែលមាន​ឈ្មោះថា​"Infinite Challenge"​ហើយ​លោក​បានលើកឡើង​ពីបទ​ពិសោធ​របស់គាត់​នៅពេលដែល​បាន​ជួប​ក្រុម SHINee​។​

    លោក Jack Black បាន​ជួប​ក្រុម SHINee ដោយ​ចៃដន្យ​នៅឯ​ព្រលានយន្តហោះ Gimpo នៅក្នុង ទីក្រុង​សេ​អ៊ូ​ល​កាលពី​ឆ្នាំមុន​។ គាត់​បាន​ចូល​ទៅជិត​សមាជិក ក្រុម SHINee ឈ្មោះ Jonghyun ហើយ​សួរថា​"​ប្រសិនបើ​គាត់​ជា​តារាចម្រៀង rock មួយរូប​"​មុនពេល​លោក​ណែនាំ​ខ្លួន​ថា​គាត់​ជា Jack Black​។​

    បន្ទាប់មក នៅលើ​កម្មវិធី​"Naver V app"​ត្រូវបាន​ចាក់​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់លោក​ឈ្មោះ "Kung Fu Panda 3" នៅ​ថ្ងៃទី​២០ ខែមករា​។​

    Jack Black បាន​និយាយ​អំពី​បទពិសោធន៍​របស់​លោក​ថា " ខ្ញុំ​គិតថា Jonghyun គឺ​តារាចម្រៀង​នៅពេលដែល​ខ្ញុំ​បានឃើញ​គាត់​នៅ​លើកដំបូង​" Jack Black បន្តថា "​ដោយសារតែ​គាត់​ស្រស់ស្អាត​ហើយ​មាន​ក្មេងស្រី​ជាច្រើន​បាន​ស្រែក​ហួ​"​។​

   កាលពីមុន Jonghyun បាន​និយាយ​អំពី​ក្រុម​របស់លោក​មានបទពិសោធន៍​នៅលើ​កម្មវិធី "Section TV" កាលពី​ឆ្នាំមុន​។ ការសម្តែង​នោះ​មាន​ភាព​ភ្ញាក់ផ្អើល​ខណ​:​លោក​បាន​ជួប​តារា​បរទេស​នៅក្នុង​ព្រលានយន្តហោះ​ក្នុងស្រុក​។​

   ទន្ទឹមនឹង​នេះដែរ Jack Black និង​ត្រូវបាន​អ​ញ្ចើ​ញ​ឲ្យ​ចូលរួម​នៅក្នុង​ការ​កម្មវិធី​"Infinite Challenge"​នៅ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ​២០១៦​ផងដែរ​។​

adverise with khmeread

មតិយោបល់