adverise with khmeread 1

បណ្តេញ​ឥត​ល្ហែ​! Chelsea បញ្ឈប់​ការងារ​សន្តិសុខ​មើល​ការខុស​ម្នាក់​បន្ទាប់ពី​ហៅ Fabregas ថា "​អា​ពស់​"

​ទម្រង់​លេង​ដ៏​ល្អ​របស់ Ozil បានធ្វើ​ឲ្យ​ប្រិយមិត្ត​កាំភ្លើង​ធំ​បំភ្លេច​អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប​គឺ​កីឡាករ Fabregas បាន​យ៉ាង​ជោគជ័យ​ក្នុង​រដូវ​កាល​នេះ​។​

​ក្រុម​អ្នកគាំទ្រ Arsenal ជាច្រើន​ទើបតែ​ជាសះស្បើយ​ពី​ការឈឺចាប់​ដោយសារ Fabregas បាន​ផ្លាស់​ទៅ​ក្រុម​សត្រូវ​ស៊ីសាច់ហុតឈាម Chelsea ក្នុង​រដូវ​កាល​នេះ ដោយសារ​កីឡាករ​រូបនេះ​ជា​មេក្លោង​នៅ​ពីក្រោយ​ខ្នង​ទម្រង់​លេង​ដ៏​អន់​របស់ Chelsea ក្នុង​រដូវ​កាល​នេះ​។​

​ប៉ុន្តែ​ប្រិយមិត្ត​កាំភ្លើង​ធំ​ម្នាក់​នៅតែ​មិន​លើកលែង​ឲ្យ​រូបគេ​នៅឡើយ ដោយ​ហ៊ាន​បូជា​ការងារ​របស់គាត់​ជា​អ្នកមើលការខុសត្រូវ​ក្នុង​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី​បាន​រិះគន់​អតីត​ប្រធាន​ក្រុម Arsenal ចំៗ​។​

​កាលពី​ថ្ងៃ​សុក្រ មាន​វីដេអូ​មួយ​បានបង្ហាញ​ពី​សកម្មភាព​របស់​អ្នកមើលការខុសត្រូវ​រូបនេះ​បំពាន​លើ Fabregas កាលពីដើម​រដូវ​កាល​នេះ ដោយបាន​និយាយថា "​អា​ពស់ ក្រែង​ហ្អែ​ង​ជា​កីឡាករ Arsenal មិន​អញ្ចឹង​។ តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​ហ្អែ​ង​?"​។​

​បញ្ហា​នេះ​ក៏ត្រូវ​បាន​រា​ការណ៍​ជា​សាធារណៈ ហើយ​បុគ្គល​នោះ​ក៏​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​នៅ​ទឹកដី Stamford Bridge តាំងពី​ពេលនោះ​មក ដែល​រឿងនេះ​មើលទៅ​វា​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ក្លឹប​នេះ​បណ្តេញ​មនុស្ស​ដូច​ស៊ី​បាយ​ទៅហើយនោះ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

អ្នកនឹងចូលចិត្ត

មតិយោបល់