adverise with khmeread Index

Neymar នឹង​ខកខាន​ឱកាសជួយ​​ក្រុមក្នុងជំនួបក្រុម Málaga យប់​នេះ​

កីឡាករ Neymar da Silva នឹង​អវត្តមាន​សម្រាប់​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga ក្នុងជំនួប​ជាមួយ​ក្រុម Málaga នៅ​ទឹកដី La Rosaleda ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​រងរបួស​សាច់ដុំ​អំឡុង​ការហ្វឹកហាត់​កាលពី​ថ្ងៃ​សុក្រ​។​

​បញ្ហា​របួស​នេះ​នឹង​បង្អាក់​លោក Luis Enrique ពី​ការ​ដាក់ចូល​ប្រព័ន្ធ​ប្រយុទ្ធ MSN ដ៏​មុត​ស្រួច​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម​របស់លោក Javi Gracia​។ បើ​យោងតាម​អ្នកនាំពាក្យ​របស់​ក្លឹប​បាន​ឲ្យ​ដឹងថា របួស​របស់ Neymar គឺ​ស្រដៀង​នឹង​របួស​របស់ Messi កាលពី​សប្តាហ៍​មុន​ដែរ នៅពេលដែល​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​ដកចេញ​ដើមតង់​ទី​ពីរ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Athletic Bilbao ដោយសារ​បញ្ហា​របួស​ស​រ​សៃ​ពួរ​។​

​ទោះជា​យ៉ាងណាក៏ដោយ ប្រភពពី​ក្រុម Barcelona បាន​ច្រានចោល​ពី​បញ្ហា​របួស​ធ្ងន់ធ្ងរ​ណាមួយ​ចំពោះ​តារា​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បន្ទាប់​រូបគេ​បានទទួល​ការពិនិត្យ​ខណៈ​មិត្ត​រួម​ក្រុម​របស់គេ​បាន​បន្ត​ការហ្វឹកហាត់​ជាធម្មតា​។​

​លោក Luis Enrique មិនបាន​រាប់បញ្ចូល​កីឡាករ Neymar ទៅក្នុង​ក្រុម​ដែល​នឹង​លេង​ថ្ងៃនេះ​ទេ ក្នុងអំឡុង​សន្និសីតកាសែត​មុន​ការប្រកួត​ក្នុង​កីឡដ្ឋាន La Rosaleda៕​

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់