adverise with khmeread 1

ព្យាបាល​ឆ្អឹង​បាក់​និង​ស្នាម​ជាំ​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ឱសថ​ធម្មជាតិ​មួយ​នេះ​

    ​ស្លឹក​ខុន​ហ្វ្រេ (Comfrey) គឺជា​ឱសថ​រុក្ខជាតិ​ដែលមាន​ពេញនិយម​បំផុត​សម្រាប់​ឱសថ​បុរាណ​។ ស្លឹក​នេះ​ក៏​ត្រូវគេ​ស្គាល់​ដែរ​ថា "​អ្នក​ប៉ះ​ឆ្អឹង​" ដោយសារតែ​សមត្ថភាព​របស់​វា​ក្នុងការ​ព្យាបាល​ពេល​ប្រើ​នៅលើ​ដងខ្លួន​មនុស្ស​។

​    ​អា​ឡាន់​តូ​អ៊ី​ន (Allantoin) គឺជា​ធាតុ​ផ្សំ​គីមី​មួយ​មាននៅ​ក្នុង​ស្លឹក​ខុន​ហ្វ្រ ហើយ​វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​ហើម​រលាក​ដ៏​អស្ចារ្យ​។ ជាងនេះទៅទៀត វា​អាចជួយ​ដល់​ការព្យាបាល​របួស និង​ជំរុញ​ដល់​ការលូតលាស់​កោសិកា​។

​    ​ទោះយ៉ាងណា ដោយសារ​ស្លឹក​នេះ​មិនអាច​យកមក​បរិភោគ​បាន ហើយ​ក្នុងប្រទេស​ខ្លះ​វា​ត្រូវបាន​ហាមឃាត់​មិនឱ្យ​យកមក​ធ្វើជា​តែ​ផឹក ឬ បិទ​លើ​ស្បែក​ខូច ដូច្នេះ​អ្នក​អាច​បន្ថយ​ការ​ហើម និង​ជំរុញ​ការព្យាបាល​បាន​តាមរយៈ​ការ​ស្អំ​ប៉ុណ្ណោះ​។​

​    ​អ្នកវិទ្យាសាស្ត្រ​អះអាង​ដែរ​ថា ប្រើ​ស្លឹក​ខុន​ហ្វ្រេ​ធ្វើជា​ឱសថ​ធម្មជាតិ​អាច​ព្យាបាល​ឆ្អឹង​បាក់​លឿន​ជាង ៥ ដង​ឯណោះ​។

​    ​* វិធី​ប្រើ​ស្លឹក​ខុន​ហ្វ្រេស​ម្រា​ប់​ព្យាបាល​ឆ្អឹង​បាក់​
​    ​- រូបមន្ត​ទីមួយ​៖
​    ​ហាន់​ឫស​របស់​ស្លឹក​ខុន​ហ្វ្រេ​ចំនួន ១០០ ក្រាម​ឱ្យទៅជា​ល្អិតៗ រួច​ដាក់​វា​ក្នុង​ចានគោម​មួយ​។ បន្ទាប់ពី​ដាំទឹក ឬ​ទឹកដោះ​មួយ​លីត្រ ត្រូវ​ចាក់​វា​ទៅលើ​ស្លឹក​ខុន​ហ្វ្រេ​ដែល​បាន​ហាន់​រួច​។ បន្ទាប់មក ដាំ​វា​ម្តងទៀត​ដោយ​បើកភ្លើង​ល្មម រយៈពេល​២០​នាទី​។ នៅពេល​ដាំ​វា​ឆ្អិន​ហើយ ទុក​វា​ចោល ៦​ម៉ោង រួច​ត្រង​យក​កាក​ល្បាយ​។

​    ​បន្ទាប់មក យក​ក្រណាត់​សើម​មួយ​មក​ដាក់​ល្បាយ​ស្លឹក​ខុន​ហ្វ្រេ​នេះ រួច​យក​វា​បិទ​ទៅលើ​តំបន់​ដែល​ប៉ះពាល់​។ ប្តូរ​ក្រណាត់​រាល់​៤​ម៉ោង​ម្តង​សម្រាប់​ការព្យាបាល ៦ លើកដំបូង​។ បន្ទាប់មក អ្នក​អាច​ប្តូរ​វា​ពេលណា​ក៏បាន​។

​    ​- រូបមន្ត​ទី​ពីរ​៖
​    ​ហាន់​ឫស​របស់​ស្លឹក​ខុន​ហ្វ្រេ​ចំនួន ៤ ស្លាបព្រា​បាយ រួច​លាយ​វា​ជាមួយ​ទឹកដោះ​ដាំ​ពុះ​មួយចំនួន​នៅក្នុង​ចានគោម​។ ដាក់​ចានគោម​លើ​ភ្លើង​ដែល​បើក​កំដៅ​ល្មម​ហើយ​ទុក​វា​ឱ្យ​ពុះ​រ៉ុយៗ​រហូតដល់​អ្នកទទួល​បាន​ល្បាយ​ដ៏​ល្អ​បំផុត​មួយ​។​

​    ​រួច​ដាក់​ល្បាយ​នេះ​ទៅលើ​ក្រណាត់​មួយ ហើយ​ដាក់​វា​បិទ​ទៅលើ​តំបន់​ដែល​ប៉ះពាល់​។ កុំ​ចង​ក្រណាត់​តឹង​ខ្លាំងពេក ព្រោះ​អ្នក​អាច​បញ្ឈប់​លំហូរ​ឈាម​បាន​។ ប្តូរ​ក្រណាត់​ជាមួយនិង​ល្បាយ​រាល់​៤​ម៉ោង​ម្តង​។

​    ​- រូបមន្ត​ទី​បី​៖
​    ​កិន​ស្លឹក​ខុន​ហ្វ្រេ​ឱ្យ​ម៉ត់​រួច​យក​វា​ដាក់​លើ​ឆ្អឹង​បាក់​។ ត្រូវយក​ក្រណាត់​នីឡុង​ចង​ល្បាយ​កិន​រួច​នៅលើ​តំបន់​ប៉ះពាល់​។

​    ​* រូបមន្ត​សម្រាប់​ព្យាបាល​របួស ស្នាម​ជាំ ឬ​ហើម​យ៉ាង​ឆាប់រហ័ស​បំផុត
​    ​បំបាត់​បញ្ហា​ទាំងអស់នេះ​ដោយ​ជោគជ័យ​ជាមួយនឹង​ទឹក​របស់​ស្លឹក​ខុន​ហ្វ្រេ​។ អ្នក​គ្រាន់តែ​ត្រូវការ​ផ្សំ​ចូលគ្នា​រវាង​ទឹក​ស្លឹក​ខុន​ហ្វ្រេ​មួយ​ស្លាបព្រា​បាយ និង​ទឹក​ពុះ​ចំនួន​១០០ មិ​ល្លី​លីត្រ​។ បន្ទាប់មក​បិទ​វា​ទៅលើ​តំបន់​ប៉ះពាល់​។

​    ​* តើ​អ្នក​អា​ចរក​ស្លឹក​ខុន​ហ្វ្រេ​បាន​មកពីណា​?
​    ​ស្លឹក​នេះ​ជាធម្មតា​ដុះ​នៅ​លើដី​ដែលមាន​សំណើម ហើយ​អ្នក​អាចរ​កវា​បាន​នៅតាម​ដងស្ទឹង​ឬ​តាម​វាលស្មៅ​សើម​។ អ្នក​អាច​បេះ​ស្លឹក​នេះ​នៅ​រដូវរងា ឬ​នៅ​ដើមរដូវ​ស្លឹកឈើ​ជ្រុះ​។ រួច​អ្នក​ត្រូវយក​វា​មក​ហាលថ្ងៃ ឬ​អាំង​នឹង​កំដៅភ្លើង​ក្នុង​សីតុណ្ហភាព​ប្រហាក់ប្រហែល​នឹង​កំដៅថ្ងៃ​។

​    ​បន្ទាប់ពី​បេះ​ស្លឹក​នេះ​បាន​ហើយ អ្នក​អាចយ​កវាម​កដាំ​ក្នុង​សួន​របស់​អ្នក​។ សំខាន់​ដី​ដែល​ដាំ​នោះ​ត្រូវតែ​សើម​ជានិច្ច​៕ (​ហាម​លួច​ចម្លង​)

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់