Yannick Bolasie របស់ Everton និយាយថា Diego Costa នឹងមិន​គិតពី​រដង​ទេ​បើ​ចង់ទៅ​ចិន​គឺ​ទៅ​តែម្តង​

    ​"Diego Costa នឹងមិន​គិត​ពីរដង​នោះឡើយ​អំពី​ការផ្ទេរ​ទៅ​ចិន​"​។​

​    ​នោះ​គឺជា​ការយល់ឃើញ​របស់​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​កំពុងមាន​បញ្ហា​របស់​ក្រុម Everton គឺ​កីឡាករ Yannick Bolasie​ដែល​បាន​និយាយ​អំពី​ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Chelsea ដែល​កំពុង​ស្ថិតនៅក្នុង​ពាក្យ​ចចាមអារ៉ាម​ដ៏​មមាញឹក​ទាក់ទិន​នឹង​ការដេញថ្លៃ​ខ្លួន​របស់គាត់​ពី​ក្លឹប​នៅ​ចិន​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល លេង​ឱ្យ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Costa បាន​បាត់​វត្តមាន​នៅក្នុង​ឈុត​ជម្រើស​ដំបូង​របស់លោក Antonio Conte សម្រាប់​ជំនួប​ជាមួយនឹង​ក្រុម​កញ្ជ្រោង Leicester City របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​តោ​ខៀវ​បាន​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ៣-០​។​

​    ​លោក Conte បានបញ្ជាក់​មុន​ការប្រកួត​ឈាន​មកដល់​ជាមួយនឹង​កញ្ជ្រោង ហើយ​បាន​ទទូចថា Costa អវត្តមាន​គឺ​ដោយសារតែ​បញ្ហា​របួស​តែមួយគត់ ប៉ុន្តែ​អវត្តមាន​របស់គាត់​បា​ន​កើតឡើង​ចំពេល​ដែលមាន​សេចក្តីរាយការណ៍​ពី​ជំរំ​ហ្វឹកហាត់​ថា​គាត់​បាន​ផ្ទុះ​ជម្លោះ​ជាមួយនឹង​គ្រូបង្វឹក​កាយសម្បទា​លោក Julio Tous ។​

​    ​ក៏មាន​សេចក្តីរាយការណ៍​ផងដែរ​ថា មានការ​ដេញថ្លៃ​តម្លៃ ៣០​លាន​ផោន​ពី​ក្លឹប​ក្នុង​លី​ក​កំពូល​ចិន Chinese Super League ដែល​នឹង​ធ្វើឱ្យ Costa នឹង​អាច​រកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​តម្លៃ​ប្រាក់​ឈ្នួល ៥៧០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​

​    ​មិត្ត​រួម​ក្រុម​តោ​ខៀវ​របស់គាត់ Marcos Alonso ដែល​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​នៅលើ​ទឹកដី King Power ក៏បាន​វាយបក​ទៅកាន់​ការរំពឹងទុក​ពី​ការចាកចេញ​មួយ​នេះ​ផងដែរ ដែល​គាត់​បានបញ្ជាក់​ប្រាប់​ទៅកាន់​វេ​ប​សាយ BBC ថា Costa គឺ​ពិតជា "​រីករាយ​ខ្លាំង​បំផុត​" នៅឯ​ក្លឹប​។​

​    ​ដោយ​បញ្ជាក់​ពី​ស្ថានភាព​មួយ​នេះ​ទៅកាន់​វិទ្យុ BBC Radio 5 Live នៅក្នុង​វីដេអូ​ខាងក្រោម​នេះ Bolasie មិន​ជឿជាក់​នោះឡើយ​ថា​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ នឹង​ផ្តល់​ភាពស្មោះត្រង់​ទៅដល់ Chelsea ប្រសិនបើ​មាន​កញ្ចប់​លុយ​ធំ​ចូល​ហោប៉ៅ​គាត់​។​

​    ​Bolasie បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា វា​គឺ​ពិតជា​គួរឱ្យខ្លាច​អំពី​របៀប​ដែល​ទីផ្សារ​របស់​ចិន កំពុង​ធ្វើ​សកម្មភាព​នាពេល​បច្ចុប្បន្ននេះ​។ សម្រាប់​កីឡាករ​ដូចជា Costa ប្រសិនបើ​ខ្ញុំ​ជា Costa ខ្ញុំ​នឹង​និយាយថា​ខ្ញុំ​មកពី​ប្រេ​ស៊ី​ល​។ ខ្ញុំ​បាន​នៅ​អឺរ៉ុប​យូរហើយ ហើយ​ខ្ញុំ​កំពុង​នៅ Chelsea​។ ហើយ​ឥឡូវ​ខ្ញុំ​ទទួលបាន​ការដេញថ្លៃ​ខ្ពស់​ពី​ចិន​។ ពី​តម្លៃ​ខ្ពស់​បែបនេះ​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​" មកទល់​ឥឡូវ​សម្រាប់​គាត់ គឺ​ខ្ញុំ​ដឹងថា គាត់​នឹងមិន​គិត​ពីរដង​នោះឡើយ គឺ​នឹង​ទទួលយក​សំណើ​ទិញ​នោះ​ភ្លាម​៕

 

adverise with khmeread