ទឹកមុខ​កម្សត់​ហួស​ថ្លែង​របស់ Pep Guardiola ត្រូវបាន​គេ​យកមក Troll ពេញ​បណ្តាញ​សង្គម​

    ​វា​គឺជា​ចុង​សប្តាហ៍​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola នៅឯ​ទឹកដី Goodison Park កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​មេឃ​ខៀវ​បានទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វីដៃ​ម្ចាស់ផ្ទះ Everton ក្នុង​លទ្ធផល ៤-០ ដែលជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​មួយ ដែល​លោក Guardiola បាន​ជួប​ជា​លើកដំបូង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​។​

​    ​វា​គឺជា​បរាជ័យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​ក្រុម​ជើង​ខ្លាំង​មួយ​នេះ ប៉ុន្តែ​វា​កាន់តែ​ចាប់អារម្មណ៍​បន្ថែមទៀត​នៅឯ​ក្នុង​បណ្តាញ​សង្គម ជាមួយនឹង​កាយវិការ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​របស់​ក្រុម​មេឃ​ខៀវ​។​

​    ​បន្ទាប់ពី Everton បាន​នាំមុខ​ក្នុង​លទ្ធផល ២-០ នៅឯ​ដើមតង់​ទី​ពីរ កាមេរ៉ា​របស់​ទូរទស្សន៍ Sky Sports បាន​បង្វែរ​កាណុង​រប​ស់​ពួកគេ​ទៅលើ​លោក Guardiola នៅលើ​កៅអី​បម្រុង​របស់ Man City ។​

​    ​ការបញ្ចេញមតិ​នៅលើ​ទឹកមុខ​របស់លោក Guardiola ហាក់​បានបញ្ជាក់​ប្រាប់​អ្វី​គ្រប់​ទៅដល់​មនុស្ស​គ្រប់គ្នា​។​

​    ​ការបញ្ចេញ​ទឹកមុខ​ដ៏​កម្សត់​របស់លោក Guardiola បាន​បង្កឱ្យមាន​ការ​ចម្អក​យ៉ាង​សម្បើម​នៅក្នុង​បណ្តាញ​សង្គម​៕

 

adverise with khmeread