adverise with khmeread 1

តើ​វិញ្ញាណ​មនុស្ស​ជាទី​ស្រឡាញ់​ពិតជា​បានមក "​ពន្យល់​ស​ប្តិ​" ក្នុង​សុបិន​របស់​អ្នក​?

    ​គ្មាន​នរណាម្នាក់​ដឹងថា​នឹងមាន​អ្វី​កើតឡើង​នោះឡើយ​បន្ទាប់ពី​ស្លាប់ទៅ​។ តើ​ព្រលឹង​មនុស្ស​ជាទី​ស្រឡាញ់​បាន​នៅក្បែរ​យើង​? និង​តើ​យើង​ពិតជា​អាច​ជួប​ពួកគេ​ក្នុង​សុបិន​? ប្រសិនបើ​ព្រលឹង​សាច់ញាតិ​បានមក​ពន្យល់​ស​ប្តិ​ក្នុង​សុបិន​របស់​អ្នក នោះ​អ្នក​ប្រហែលជា​បាន​ឆ្លងកាត់​ពិសោធន៍​មួយ​ហៅថា "​ការពន្យល់​ស​ប្តិ​សួរសុខទុក្ខ​"​។

​    ​សុបិន​ទាំងនេះ​មាន​ភាព​អា​ថ៍កំ​បាំង ហើយ​មនុស្ស​មួយចំនួន​ជឿថា​ពួកគេ​កំពុង​បញ្ជូន​សញ្ញា​មួយចំនួន​មក​ប្រាប់​។ លក្ខណៈ​ទូទៅ​នៃ "​ការពន្យល់​ស​ប្តិ​សួរសុខទុក្ខ​" គឺ​រូបរាង​ខាងក្រៅ​របស់​ព្រលឹង​អំឡុងពេល​កំពុង​យល់សប្តិ និង​អារម្មណ៍​ដែល​អ្នកទទួលបាន​អំឡុង​ការ​យល់សប្តិ​បែបនេះ​។

​    ​ជា​ញឹកញយ ព្រលឹង​សាច់ញាតិ​ស្លាប់ទៅ​តែង​បង្ហាញ​ជាម​នុស្ស​ក្មេង​មានព្រលឹង​ព្រលះ និង​មាន​សុខភាព​ល្អ​ជាង​កាល​នៅរស់​។ ពួកគេ​ប្រាប់​សារ​ដល់​អ្នក​ថា ពួកគេ​សុខ​សប្បាយ​ជា​ទេ​ហើយ​នៅតែ​នៅក្បែរ​អ្នកជា​និច្ច​។ សុបិន​បែបនេះ​គឺ​ហាក់ដូចជា​រឿង​មែនទែន ហើយ​មាន​ឥទ្ធិពល​ខ្លាំងណាស់​មកលើ​ខ្លួន​លោកអ្នក​។​

​    ​ក្នុង​វីដេអូ​ខាងក្រោម លោកស្រី Lauri Moore បានធ្វើការ​ពិភាក្សា​អំពី "​ការ​យល់សប្តិ​បែប​មក​សួរសុខទុក្ខ​"​។ លោកស្រី​គឺជា​ពេទ្យ​មធ្យម ហើយ​និង​បង្រៀន​អ្នក​ពី​របៀប​ប្រាប់ថា​តើ​អ្នក​ត្រូវបាន​សាច់ញាតិ​មក​ពន្យល់​ស​ប្តិ​យ៉ាងដូចម្តេច​។

​    ​លោកស្រី Lauri និយាយថា នៅពេល​សាច់ញាតិ​ទទួល​មរណកាល​ទៅមក​ពន្យល់​ស​ប្តិ នោះ​គឺ​ពិតជា​ការពន្យល់​ស​ប្តិ​សួរសុខទុក្ខ​ពិតមែន​។ នោះ​គឺជា​ព្រលឹង​របស់​ពួកគេ​ដែល​មកលេង​អ្នក និង​ប្រាប់​សារ​អ្វីមួយ​ដល់​អ្នក​។ សារ​ទាំងនោះ​អាចមាន​ន័យ​ជាច្រើន​៖ វា​អាច​មានន័យថា​ពួកគេ​គ្រាន់តែ​ចង់​ប្រាប់​អ្នក​ថា​ពួកគេ​សុខ​សប្បាយ​ជា​ទេ ឬថា​ពួក​បាន​ទៅ​ឋាន​មួយទៀត​ដោយ​គ្មាន​បញ្ហា​ទេ ឬ​ប្រហែល​ពួកគេ​ចង់​ប្រាប់​អ្នក​នូវ​សញ្ញា​ប្រុងប្រយ័ត្ន​ណាមួយ​។ ហើយ​ប្រសិនបើ​រឿង​នោះ​កើតឡើង​មែន ព្រលឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នកនឹង​មក​ពន្យល់​ស​ប្តិ​តាមរបៀប​មួយ​ខុសប្លែក​ពី​លក្ខណៈ​ដើម​របស់​ពួកគេ​។ មួយវិញទៀត នៅពេល​អ្នក​សុបិន​ឃើញ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​ដែល​បាន​ស្លាប់ទៅ ពួកគេ​អាច​គ្រាន់តែ​ចង់​មក​ប្រាប់​អ្នក​ថា "​ខ្ញុំ​ស្រឡាញ់​អ្នក ហើយ​ខ្ញុំ​នឹង​នៅទីនេះ​គាំទ្រ​អ្នកជា​និច្ច​"​។

​     ព្យាយាម​ចងចាំ​ឱ្យបាន​នូវ​សុបិន​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​មិនបាន​យល់សប្តិ ឬ​ខាន​យល់សប្តិ​ឃើញ​ព្រលឹង​សាច់ញាតិ អ្នក​អាច​កត់ចំណាំ​លើ​ក្រដាស​មួយ ឬ បិទ​រូបថត​ពួកគេ​នៅក្រោម​ខ្នើយ ដែល​វា​នឹង​ជួយ​អ្នកបើក​នូវ​ថាមពល​របស់​អ្នក​ឱ្យ​ពួកគេ​ចូលមក​ពន្យល់​ស​ប្តិ​របស់​អ្នក​បាន​ជាមិនខាន​។

​    ​ហេតុផល​ដែល​អ្នក​មិនបាន​សុបិន​ឃើញ​សាច់ញាតិ​ដែល​បាន​ស្លាប់ទៅ​គឺ​មក ពីព្រោះ​អ្នក​អាច​នឹង​នៅតែ​កើតទុក្ខ​ក្រៀមក្រំ ហើយ​ពេលវេលា​ពួកគេ​មក​ពន្យល់​ស​ប្តិ​មិនទាន់​មកដល់​ទេ ឬ​មិន​អ​ញ្ជឹ​ង​អ្នក​អាច​នឹង​ភ្លេច​ពួកគេ​រួចទៅហើយ​។

​    ​លោកស្រី Moore និយាយថា សុបិន​អាចមាន​ឥទ្ធិពល​ខ្លាំងណាស់​មកលើ​មនុស្ស​រស់ ហើយ​វា​ជា​វិធី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ទៅ​ឋាន​មួយទៀត​ផងដែរ​៕ (​ហាម​លួច​ចម្លង​)

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ

មតិយោបល់