adverise with khmeread Twenties

អ្នក​គួរ​ចំណាយលុយ​លើ​អ្វីខ្លះ​នៅ​វ័យ​ខ្ទង់ ២០ ឆ្នាំ​?

​    ​វ័យ​ខ្ទង់ ២០ ឆ្នាំ គឺជា​វ័យ​មួយ ដែល​មនុស្ស​ភាគច្រើន​មាន​ទំនោរ​ចំណាយ​ខ្ជះខ្ជាយ​មិនសូវ​ចេះ​គិត​ទេ​។ ការចំណាយ​ខ្លះ​នាំ​ប្រយោជន៍ ការចំណាយ​ខ្លះទៀត​មិនបាន​នាំ​ប្រយោជន៍​ដល់​ពួកគេ​នោះទេ​។ ដូច្នេះ​តើ​ត្រូវ​ចំណាយ​លើ​អ្វី​ទៅ​ដើម្បី​ឲ្យ​មាន​ប្រយោជន៍​ដល់​ពួកគេ​?

​    ​១- ការអប់រំ​
​    ​ការអប់រំ​គឺជា​ការវិនិយោគ​ដ៏​សំខាន់បំផុត ដែល​អ្នក​អាច​ធ្វើបាន​។ ទោះបីជា​អ្នក​ពុំមាន​លទ្ធភាព​ចំណាយលុយ​សម្រាប់​ការសិក្សា​ផ្លូវការ​ក៏ដោយ ក៏​អ្នក​នៅតែ​អាចមាន​ជម្រើស​ទទួលបាន​ចំណេះដឹង​តាម​វិធី​ផ្សេងទៀត​ដែរ ដូចជា ទិញ​សៀវភៅ​អំពី​ការណែនាំ​ធ្វើ​អ្វីមួយ​មក​អាន រៀន​តាម​អន​ឡាញ រៀន​វគ្គ​ជំនាញ​ខ្លីៗ​។​ល​។

​    ​២- ការធ្វើដំណើរ​
​    ​ត្រូវ​ចេញ​ដើរ​ឲ្យ​ស្គាល់​ពិភពលោក​ទាន់​អ្នក​នៅ​ក្មេង​។ ការដើរ​កម្សាន្ត​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​បំបាត់​អារម្មណ៍​ហត់នឿយ និង​បង្កើត​ភាពស្រស់ថ្លា​ឡើងវិញ​។ ការធ្វើដំណើរ​នឹង​កាន់តែ​ត្រូវ​ចំណាយ​ច្រើនឡើង និង​កាន់តែ​លំបាក​ឡើង នៅពេល​អ្នក​ចាស់​ឡើង និង​មានគ្រួសារ​ត្រូវ​នាំទៅ​ជាមួយ​។

​    ​៣- ការ​ប្រឡូក​នឹង​បទពិសោធន៍​ផ្សេងៗ​
​    ​ត្រូវ​ចេះ​ចំណាយ​លើ​លើស​កម្ម​ភាពសប្បាយៗ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ចងចាំ​ឥត​ភ្លេច​។ ការ​ប្រឡូក​នឹង​បទពិសោធន៍​ផ្សេងៗ​នេះ​គឺ​សំដៅលើ​ការចូលរួម​ការប្រគុំ​តន្ត្រី ការប្រកួត​កីឡា ភោជនីយដ្ឋាន​ប្រណីត ឬអ្វីៗ​ផ្សេងទៀត ដែល​អ្នក​យល់ថា​ធ្វើ​ឲ្យ​អ្នក​សប្បាយ​។ បើ​ចំណាយលុយ​លើ​របស់របរ​អ្នកនឹង​មិនសូវ​ចាំ​ពី​វា​ទេ តែបើ​ចំណាយលុយ​លើ​រឿង​ដូច​រៀបរាប់​ខាង​នេះ​នឹងធ្វើ​ឲ្យ​អ្នក​ចងចាំ​អស់​មួយជីវិត​។

​    ​៤- លំ​ហាត់ប្រាណ និង​ការថែទាំ​សុខភាព​
​    ​ការចំណាយ​លុយ​ដ៏​ល្អ​បំផុត​គឺ​ចំណាយ​លើ​លំ​ហាត់ប្រាណ និង​ការថែទាំ​សុខភាព​។ ត្រូវ​ចុះឈ្មោះ​ជា​សមាជិក​អ្នក​ហាត់ប្រាណ និង​ត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​ទៅ​ហាត់ប្រាណ​រាល់ថ្ងៃ​។ ការទិញ​សម្លៀកបំពាក់​ហាត់ប្រាណ​ល្អ​ក៏​ជា​វិធី​ល្អ​ដើម្បី​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ទៅ​ហាត់ប្រាណ​ផងដែរ​។ ក្រៅពីនេះ អ្នក​គួរ​ទិញ​អាហារ​ដែលមាន​សុខភាព​ល្អ និង​បន្ថែម​វីតាមីន​គ្រប់មុខ​ដើម្បី​បង្កើន​អាយុ​របស់​អ្នក​ផងដែរ​។

​    ​៥- ការវិនិយោគ​
​    ​ចង់ដឹងថា​អ្វី​ទៅ​ដែល​ប្រសើរ​ជាង​ការចំណាយ និង​សន្សំ​ទេ​? គឺ​ការប្រើ​លុយ​ដើម្បី​បង្កើត​លុយ​។ វ័យ​ខ្ទង់ ២០ ឆ្នាំ​ជា​វ័យ​អស្ចារ្យ​បំផុត​ដើម្បី​ចាប់ផ្តើម​បង្កើត​ទ្រព្យសម្បត្តិ ដូច្នេះ​អ្នក​គួរ​ចំណាយលុយ​ទៅលើ​ការវិនិយោគ ដូចជា ក្នុង​ផ្សារ​ហ៊ុន ឬ​ក្នុង​ក្រុមហ៊ុន​ដែលមាន​កេរ្តិ៍ឈ្មោះ​ជាដើម​។ បើ​មិន​អ៊ីចឹង​ទេ អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​តូច​ណាមួយ​ដោយ​ខ្លួនឯង បើ​គិតថា​ខ្លួន​អាចធ្វើ​ទៅបាន​៕ (​ហាម​លួច​ចម្លង​)

adverise with khmeread
ប្រភព៖ ប៊ី​ស​នី​ស​អ៊ី​ន​សាយ​ឌ័​រ​

មតិយោបល់