adverise with khmeread 1

ចុច​ត្រង់នេះ​១​នាទី អ្នកនឹង​ឃើញ​រឿង​មិន​គួរឱ្យ​ជឿ​កើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក​!

    ​យើង​ភាគច្រើន​សុទ្ធតែ​ធ្លាប់​នៅ​សុខៗ​ស្រាប់​តែមាន​អារម្មណ៍​ភ័យ​តក់​ស្ល​ត់ ហើយ​បេះដូង​លោត​ញាប់​សឹងតែ​គាំង​ម្តងៗ និង​ភ័យខ្លាច​ថា​ខ្លួនឯង​កើត​ជំងឺ​គាំងបេះដូង​ទៀតផង​។ អារម្មណ៍​នេះ​គេ​ហៅថា ញ័រ​ទ្រូង ឬ​បេះដូង​លោត​ញាប់ ហើយ​ក្នុងករណី​ភាគច្រើន វា​ពុំ​បង្ក​គ្រោះថ្នាក់​អ្វី​នោះទេ​។ ប៉ុន្តែ​វា​ក៏​អាចជា​សញ្ញា​នៃ​បញ្ហា​បេះដូង​ផងដែរ ដែល​បង្កឡើង​ដោយ​ភាព​តប់ប្រមល់ ហើយ​ភាគច្រើនបំផុត​គឺ​កើត​ចំពោះ​មនុស្ស​ដែលមាន​បញ្ហា​សរសៃប្រសាទ និង​រង​ការប៉ះទង្គិច​ផ្លូវចិត្ត​។

​    ​បញ្ហា​នេះ​អាច​គ្រប់គ្រង​បាន​ដោយ​ជោគជ័យ និង​ព្យាបាល​បាន​ជាមួយនឹង​វិធី​ព្យាបាល​ដោយ​យកដៃ​ចុច​ពីលើ ដែល​វា​អាចជួយ​ឱ្យ​រាងកាយ​ទាំងមូល​វិល​មក​ស្រួល​ឡើងវិញ និង​បង្កើន​លំហូរ​ឈាម​ពេញ​រាងកាយ​ថែមទៀត​។

​    ​សមុទ្រ​នៃ​ភាពស្ងប់ស្ងាត់ (Sea of Tranquillity) គឺជា​ចំណុច​ត្រូវ​ចុច​ពីលើ​ដ៏​សំខាន់​សម្រាប់​បេះដូង ដែល​ជួយ​បន្ធូរបន្ថយ​ភាព​តប់ប្រមល់ ការភ័យខ្លាច និង​ការ​លោត​ញាប់​នៃ​បេះដូង​។ ចំណុច​នេះ​អាច​រកឃើញ​នៅ​កណ្តាល​ឆ្អឹងទ្រូង ពោល​ត្រូវ​រាប់​ចំនួន ៣ ទទឹង​មេដៃ​ពី​ចុង​ឆ្អឹងទ្រូង​ខាងក្រោម​។

​    ​ដើម្បីឱ្យ​ចំណុច​នេះ​មាន​សកម្មភាព អ្នក​គ្រាន់តែ​យក​មេដៃ​ចុច​ពីលើ​វា​ឱ្យ​ខ្លាំង​រយៈពេល ១ ឬ​២​នាទី ខណៈ​ដក​ដង្ហើមវែងៗ យឺតៗ និង​ឱ្យ​ស្មើៗ​គ្នា​។

​    ​វា​នឹង​ជួយ​បន្ថយ​ភាព​តានតឹង​ក្នុង​ដើមទ្រូង បំបាត់​អារម្មណ៍​ជ្រួលច្របល់ បំបាត់​ភាពភ័យខ្លាច បំបាត់​ភាព​តប់ប្រមល់ បំបាត់​ការបាក់​ទឹកចិត្ត និង​បំបាត់​ការ​រំជួល​ចិ​ត្ដ​ខ្លាំង​។ វា​ក៏​ជួយ​ព្យាបាល​ជំងឺហឺត ក្អក និង​បញ្ហា​សុដន់​ដូចជា​កង្វះ​ទឹកដោះ និង​រលាក​ដោះ ព្រមទាំង​ព្យាបាល​ការឈឺ​បំពង់ក​ផងដែរ​។

​     ចំណុច​ត្រូវ​ចុច​ដ៏​មាន​ប្រសិទ្ធភាព​មួយទៀត និង​ជា​ម្ជុល​វិទ្យាសាស្ត្រ​សម្រាប់​បន្ថយ​ភាព​តប់ប្រមល់​នោះ​គឺ "​ចំណុច​ភ្នែក​ទី​បី​" ដែលមាន​ទីតាំងនៅ​ចំ​ចន្លោះ​ចិញ្ចើម​ទាំងពីរ​។​

​    ​ដើម្បី​ធ្វើឱ្យ​ចំណុច​នេះ​មាន​សកម្មភាព អ្នក​គ្រាន់តែ​បិទ​ភ្នែក រួច​ផ្គុំ​បាតដៃ​ចូលគ្នា ហើយ​យក​វា​មក​ចុច​ត្រង់ចំណុច​នេះ ដោយ​ប្រើ​ម្រាមដៃ​កណ្តាល​និង​ម្រាមដៃ​ចង្អុល ហើយ​ចុច​ថ្នមៗ​លើ​ចំណុច​នេះ​រយៈពេល ១ នាទី ខណៈ​ដក​ដង្ហើមវែងៗ​និង​យឺតៗ​។​

​    ​វា​ជួយ​ឱ្យ​រាងកាយ​ទាំងមូល​ស្ងប់ បន្ថយ​ភាព​តប់ប្រមល់ បន្ថយ​អាកា​រៈគេង​មិន​លក់ បំបាត់​ការឈឺ​ក្បាល បំបាត់​បញ្ហា​ភ្នែក បំបាត់​ការវិល​មុខ និង​បន្ធូរបន្ថយ​ការស្ទះ​ច្រមុះ​ពិបាក​ដកដង្ហើម​។

​    ​ចុច​លើ​ចំណុច​នេះ​ទាំងអស់គ្នា ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង និង​ធ្វើឱ្យ​ចិត្ត​និង​រាងកាយ​ស្ងប់​សុខ​ល្អ​៕ (​ហាម​លួច​ចម្លង​)

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់