adverise with khmeread Money

រឿង​ដែល​មនុស្ស​វ័យក្មេង​គួរ​ដឹង​ទាក់ទង​នឹង​លុយកាក់​

​    ​មិន​ថា​អ្នក​នៅ​រៀន កំពុងធ្វើការ ឬ​កំពុង​ស្វែងរក​ជម្រើស​ការងារ​ផ្សេង​នោះទេ អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​រៀបរយ​ហិរញ្ញវត្ថុ​របស់​អ្នកជា​និច្ច​។ ដើម្បី​រៀបចំ​ហិរញ្ញវត្ថុ​របស់​អ្នក​ឱ្យបាន​ល្អ អ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយនឹង​គន្លឹះ​ដូចខាងក្រោម​នេះ​។

​    ​១- កំណត់​គោលដៅ​
​    ​តើ​អ្នក​កំពុង​រកលុយ​បង់ថ្លៃ​សាលា សង្ឃឹម​ទិញ​រថយន្ត​ថ្មី ឬ​សុបិន​ចង់​ដើរលេង​ទូទាំង​អឺរ៉ុប​? ប្រសិនបើ​អ្នកដឹង​នូវ​អ្វីដែល​អ្នក​ចង់បាន វា​នឹងមាន​ភាពងាយស្រួល​ណាស់​ក្នុង​ការតស៊ូ​ប្រឹងប្រែង​ធ្វើ​អ្វីមួយ​ចាប់ពី​ពេល​ឥឡូវ​ទៅ ដើម្បី​ទទួលបាន​លុយ​សម្រាប់​បំពេញ​បំណង​ទាំងនោះ​។

​    ​២- ចាប់ផ្តើម​សន្សំ​លុយ​ទាន់​នៅ​ក្មេង​
​    ​ត្រូវ​រៀន​សន្សំ​លុយ​ពី​ឥឡូវ​ទៅ មិន​ថា​ការ​សន្សំ​នោះ​ក្នុង​ចំនួន​តិចតួច​ប៉ុនណា​នោះឡើយ​។ អ្នក​អាច​យកលុយ​សន្សំ​ទៅធ្វើ​អ្វី​ផ្សេងៗ​ជាច្រើន​នៅពេល​ក្រោយ ដូចជា​បង្ការ​ពេល​ដាច់​លុយ ពេល​មាន​ជំងឺ ពេល​ត្រូវការ​កុំព្យូទ័រ​ថ្មី ។​ល​។ ជាពិសេស​ពេល​ឱកាស​វិនិយោគ​មកដល់ ហើយ​អ្នកមាន​លុយ​ស្រាប់​សម្រាប់​វិនិយោគ​។  

​    ​៣- ចៀសវាង​បំណុល​ឲ្យ​ខាងតែបាន​
​    ​អ្នកដឹង​ច្បាស់​ហើយ ការដែល​ជំពាក់​បុល​គេ​គឺ​តែងតែ​ភ្ជាប់​មកជា​មួយ​នូវ​ការប្រាក់​ជានិច្ច​។ ប្រសិនបើ​ទុក​បំណុល​យូរ​ទៅ​ការប្រាក់​នឹង​កាន់តែ​កើន ហើយ​អ្នកនឹង​មិនអាច​ស្វែងរក​ពន្លឺជីវិត​បានទេ ដោយសារតែ​ជាប់បំណុលគេ​វ័ន​ក​។

​    ​៤- ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​កុំ​ឲ្យ​បែកធ្លាយ​
​    ​ត្រូវ​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ពួក​ចោរលួច​អត្តសញ្ញាណ​តាម​អ៊ី​ន​ធឺ​ណេ​ត​លួចបាន​នូវ​ព័ត៌មាន​របស់​អ្នក​។ ត្រូវ​ប្រើ​លេខ​កូដ​សំងាត់​ដែល​ខ្លាំង​មួយ និង​ឧស្សាហ៍​ប្តូរ​លេខ​កូដ​ឲ្យ​បាន​ទៀត​ទាត់​។ ចៀសវាង​កុំ​ប្រើ WiFi សាធារណៈ​សម្រាប់​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​អន​ឡាញ​។ ត្រូវការពារ​លេខ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន (PIN) របស់​អ្នក និង​ត្រូវការពារ​កុំ​ឲ្យ​គេ​ឃើញ​អ្នក​ចុច​លេខ​កូដ ពេល​ប្រើ​ម៉ាស៊ីន ATM​។

​    ​៥- ស្វែងរក​ដំបូន្មាន​
​    ​ការសិក្សា​បានបង្ហាញ​ថា អ្នក​ដែល​បាន​ស្វែងរក​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​តែង​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បានល្អ​ប្រសើរ​ជាង​។ ដូច្នេះ​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ អ្នក​គួរតែ​ស្វែងរក​អ្នកជំនាញ​ជួយផ្តល់​ប្រឹក្សា​៕ (​ហាម​លួច​ចម្លង​)

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

មតិយោបល់