adverise with khmeread 111

ចង់​បំបាត់​សក់ស្កូវ​ជា​រៀងរហូត​ទេ​? សូម​អាន​ទាំងអស់គ្នា​ដើម្បី​ស្វែងយល់​ពី​វិធី​បំបាត់​

​    ​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​និយាយថា ស្កូវ​កើតឡើង​ដោយសារតែ​ស្ត្រេ​ស៍ ឬ​ហ្សែ​ន ខណៈ​អ្នក​ផ្សេងទៀត​និយាយថា វា​កើតឡើង​ដោយសារតែ​ជំងឺ​មួយចំនួន​។​

​    ​មនុស្ស​ពាក់កណ្តាល​ផែនដី​ចេញ​ស្កូវ​នៅមុន​អាយុ ៥០​។ ទោះយ៉ាងណា ការពន្យល់​បកស្រាយ​តាមបែប​វេជ្ជសាស្ត្រ​សម្រាប់​ការចេញ​ស្កូវ​គឺថា​៖ ឫស​សក់​មាន​សារធាតុ​មេឡានីន (Melanin) ដែល​ផ្តល់​ពណ៌​ដល់​សក់​។ សក់​របស់​យើង​ចាប់ផ្តើម​បាត់បង់​ពណ៌​របស់​វា ហើយ​សក់ស​ចាប់ផ្តើម​បង្ហាញ​ចេញមក នៅពេល​រាងកាយ​មិនអាច​បង្កើត​សារធាតុ​មេឡានីន​។

​     ខាងក្រោម​នេះ​គឺជា​រូបមន្ត​ធម្មជាតិ ដែលមាន​ប្រយោជន៍​បំផុត​ក្នុង​ការបំបាត់​សក់ស្កូវ និង​ជួយ​នាំមក​នូវ​ពណ៌​ធម្មជាតិ​ដល់​លោកអ្នក​ឡើងវិញ​ជា​រៀងរហូត​។

​    ​* គ្រឿងផ្សំ​ទៅ​មាន​៖
​    ​- ប្រេង​ចម្រាញ់​ចេញពី​គ្រាប់​កប្បាស ២០០ មិ​ល្លី​លីត្រ​
​    ​- ក្រូចឆ្មា ៤ គ្រាប់​
​    ​- ខ្ទឹមស ៣ ក្លែប​
​    ​- ទឹកឃ្មុំ ១ គីឡូក្រាម​

​    ​បកសំបក​ក្រូចឆ្មា​ចេញ រួច​ចិញ្ច្រាំ​វា​ជាមួយនិង​ខ្ទឹមស​។ បន្ទាប់មក ដាក់​ប្រេង​កប្បាស​និង​ទឹកឃ្មុំ​ចូល​។ លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​ហើយ​ចាក់​ដាក់​កែវ​មួយ​។ ក្លា​សេវា​ទុក​ក្នុង​ទូរ​ទឹកកក​។ បរិភោគ​វា​មួយ​ស្លាបព្រា​បាយ​នៅ​មុនពេល​ទទួលទាន​អាហារ ពីរដង​ក្នុង​មួយថ្ងៃ​។

​    ​* ឱសថ​បន្ថែមទៀត​សម្រាប់​សក់ស្កូវ​៖
​    ​- ប្រើ​បឺ​រ​ទឹកដោះ​មក​ម៉ាស្សា​ស្បែកក្បាល​ពីរដង​រាល់​សប្តាហ៍​សម្រាប់​រយៈពេល​ពីរ​ទៅ​បី​ខែ​។
​    ​- អ្នក​ក៏​អាច​ផ្សំ​ចូលគ្នា​រវាង​ទឹកដោះគោ​ជូ​យ៉ា​អួ ១ លីត្រ និង​ផ្សិត​ដំបែ​មួយ​ស្លាបព្រា​បាយ​។ បរិភោគ​ល្បាយ​លាយ​រួច​មួយ​ចឹប​នៅមុន​អាហារ​ទាំងបី​ពេល​។
​    ​- យក​ប្រេងដូង​ដាំ​ពុះ​ហើយ​បន្ថែម​ស្លឹក​ការី​មួយចំនួន​។ បន្ទាប់មក​ស្រិត​ប្រេងដូង​ចេញ ហើយ​ទុក​វា​ចោល​ឱ្យ​ត្រជាក់​។ លាប​ល្បាយ​ផ្សំ​រួច​ទៅលើ​ស្បែកក្បាល ហើយ​ទុកចោល​ពីរ​បី​នាទី បន្ទាប់មក​លាង​សម្អាត​វា​ចេញ ជាការ​ស្រេច​៕ (​ហាម​លួច​ចម្លង​)

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់