ចាប់បាន​ថ្នាំញៀន​ជាក់ស្តែង​ហើយ​ប្រកែក​ថា​មិនមែន​របស់ខ្លួន​ទៀត​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ខុស​​ច្បាប់ ប្រភេទ​ម៉ា​ទឹកកក​ករណី​ទី ៣៩ នា​ថ្ងៃទី​១៦ ​មករា ​២០១៧ វេលា​ម៉ោង​១០​យប់​នៅ​ចំណុច​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហ៊ែ​ល សុខ​ហ៊ាង ភេទប្រុស ​អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​៖ ភូ​​មិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ​វត្ថុតាង​ចាប់យក​១-​ជញ្ជីងសម្រាប់​ថ្លឹង​គ្រឿងញៀន ០១ ​គ្រឿង និង ឧបករណ៍​សម្រាប់វេច​ខ្ចប់​មួយចំនួន, ២-​ម៉ូតូ​០១​គ្រឿង ម៉ាក ស៊ុយ​សា​គី​ស្មាស់​ពណ៌ ខៀវ ពាក់​ស្លាកលេខ​ក្រុងព្រះសីហនុ 1A-8753 និង​៣-​ទូរ​ស័ព្ទ​០១​គ្រឿង ម៉ាក សាំ​សុង ពណ៌​ស។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​ទី១៦ ​មករា ​២០១៧ ​វេលា​ម៉ោង​១០​យប់​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​រកា​ខ្ពស់ បានធ្វើ​ការចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​បណ្តើរ ម៉ូតូ​០១​គ្រឿង។ ពេលនោះ​សមត្ថកិច្ច​នគរបាល បានធ្វើការ​ត្រួតពិនិត្យ រកឃើញ​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួន នៅជាប់​នឹង​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូនមក​ប៉ុស្ដិ៍​រដ្ឋបាល​រកា​ខ្ពស់ ដើម្បី​សាកសួរ​។​

    នៅ​ចំពោះសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ហ៊ែ​ល សុខ​ហ៊ាង អះអាងថា ជញ្ជីង​និង​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​នេះ មិនមែនជា​របស់ខ្លួន​ទេ។ ប៉ុន្តែ​ម៉ូតូ ០១​គ្រឿង​នេះ ជា​របស់​ឈ្មោះ ឡៃ (​ត្រូវជា​មិត្ត​ភ​ក្ដិ​) ភេទ ប្រុស អាយុ៣០​ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ​ភូមិ ព្រែក​អ្នកតា ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ដែល​ខ្ញុំ​ខ្ចី​ជិះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពិតប្រាកដ​មែន​។​

    សូមបញ្ជាក់ ឈ្មោះ ហ៊ែ​ល សុខ​ហ៊ាង ទើប​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០១៦ ពីបទ រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ (​ជាប់​រយៈពេល​១​ឆ្នាំ​) រួចមកហើយ។ បន្ទាប់មក​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...