adverise with khmeread Adele hello video still 2015 billboard 650

​បន្ទាប់ពី​ផ្តួល Gangnam Style បទ Hello របស់​នាង​អាដេ​ឡេ (Adele) ត្រៀម​បំបែក​កំណត់ត្រា​ថ្មី​

នាង​បាន​បំបែក​កំណត់ត្រា​ជាច្រើន​ក្នុង​ឧស្សាហកម្ម​ចម្រៀង​រួចទៅហើយ​។

ប៉ុន្តែ​តារាចម្រៀង​ស្រី​សញ្ជាតិ​អង់គ្លេស Adele ប្រហែលជា​ត្រៀម​នឹង​បំបែក​កំណត់ត្រា​ថ្មី​ដទៃ​ទៀតហើយ​ក្នុង​សប្តាហ៍​នេះ ដោយ​ក្លាយជា​តារាចម្រៀង​ដំបូង​គេ​ដែល​អាច​ឆក់យក​បេះដូង​អ្នកទស្សនា​ឲ្យ​ងាក​មក​មើល​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​លើ​គេហទំព័រ YouTube កើន​ដល់ ១​ពាន់​លាន​ដង​ក្នុង​រយៈ​ត្រឹមតែ ៣​ខែ​តែប៉ុណ្ណោះ​។​

​ការផ្សាយ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក ដែល​បាន​បញ្ជាក់ថា​វីដេអូ​បទ​ចម្រៀង Hello របស់​នាង​បាន​ទាញ​ចំណាប់អារម្មណ៍​អ្នកទស្សនា​ឈានដល់ ១​ពាន់​លាន​ដង​ហើយ​ក្នុង​រយៈ ៨៧​ថ្ងៃ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់បទ​ចម្រៀង Gangnam Style របស់​តារាចម្រៀង​កូរ៉េ Psy ដែល​ប្រើពេល​១៥៨​ថ្ងៃ ទើប​មាន​អ្នកទស្សនា​ដល់​ចំនួន ១ ពាន់​លាន​ដង​។​

- តារាង​ចម្រៀង​ដែល​គេ​និយម​ទស្សនា​ច្រើនជាងគេ​បំផុត​គ្រប់​ជំនាន់​

1 Gangnam Style – Psy (2.501bn views)
2 Blank Space – Taylor Swift (1.416bn views)
3 See You Again – Wiz Khalifa ft Charlie Puth (1.374bn views)
4 Uptown Funk – Mark Ronson (1.309bn views)
5 Baby – Justin Bieber ft Ludacris (1.285bn views)
6 Shake It Off – Taylor Swift (1.280bn views)
7 Dark Horse – Katy Perry ft Juicy J (1.260bn views)
8 Bailando – Enrique Iglesias (1.256bn views)
9 Roar – Katy Perry (1.230bn views)
10 All About That Bass – Meghan Trainor (1.232bn views)​

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់