adverise with khmeread %e1%9f%a1

ក្រុម​កាំភ្លើង​ធំ Arsenal ជិត​ចុះ​កុងត្រា​ជាមួយ​គ្រូបង្វឹក​លំដាប់​ពិភពលោក​

លោក Arsene Wenger ត្រៀម​ចុះកិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប Arsenal បន្តទៀត នេះ​បើ​យោងតាម​ការរាយការណ៍​នានា​ក្នុង​ចក្រភព​អង់គ្លេស​។​

​កុងត្រា​បច្ចុប្បន្ន​របស់​លោក Wenger នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ ២០១៧ ខាងមុខ ជាមួយនឹង​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បដិសេធ​និយាយ​អំពី​អនាគត​របស់គាត់​។​

​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​និយាយថា លោក Guardiola អាច​នឹង​ជំនួស​កន្លែង​របស់លោក Wenger ផងដែរ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន The Sun វិញ គ្រូបង្វឹក​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​កាំភ្លើង​ធំ​រូបនេះ នឹង​ត្រៀម​បន្ត​ជាមួយ​ក្រុម​បន្តទៀត​។​

​មានការ​អះអាងថា គ្រូបង្វឹក​វ័យ ៦៦ ឆ្នាំ​រូបនេះ​ជិត​យល់ព្រម​កិច្ចសន្យា​ដែលមាន​រយៈពេល​ពីរ​ឆ្នាំ ដែល​នឹង​រក្សា​រូបគាត់​ដល់​ឆ្នាំ ២០១៩​។​

​ដោយ Arsenal ហាក់ដូចជា​នឹង​លើក​ពាន Premier League ក្នុង​រដូវ​កាល​នេះ ក្លឹប​មាន​គោលបំណង​ចង់​រក្សា​លោក​នៅ​ទឹកដី Emirates បន្តទៀត ខណៈ​ក្រុម​កាំភ្លើង​ធំ​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ជើងឯក​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៤៕​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់