adverise with khmeread 1

​សមាជិក​ក្រុម One Direction ត្រៀម​ធ្វើជា​ឪពុក​វ័យក្មេង​

មាន​បណ្តា​អ្នកគាំទ្រ​ក្រុម One Direction ជាច្រើន​បាននាំគ្នា​ជជែក​ពេញ​បណ្តាញ​សង្គម​ក្នុង​តំបន់​អ៊ឺរ៉ុប ទៅលើ​ការប៉ាន់ស្មាន​ថា Louis Tomlinson ដែលជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​ដ៏​ល្បី​ប្រចាំ​ប្រទេស​អង់គ្លេស​មួយ​នេះ នឹង​ក្លាយជា​ឪពុក​គេ​ជា​លើកដំបូង​ហើយ​។​

​បើតាម​ប្រភព​ជិតស្និទ្ធ​ស្នាល​ជាមួយ​ក្រុម One Direction បាន​ទទួលស្គាល់ថា តារាចម្រៀង​វ័យ ២៤ ឆ្នាំ​រូបនេះ ហើយ​និង​អតីត​សង្សា​ចាស់​របស់ខ្លួន​នាង Briana Jungwirth នឹង​ត្រៀម​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​រួមគ្នា​នាពេលខាងមុខ​។​

"Louis មើលទៅ​ហាក់ដូចជា​សប្បាយចិត្ត​ហើយ​និង​មាន​ភាព​ភ្ញាក់ផ្អើល​អំពី​រឿង​ដែល​គាត់​នឹង​ក្លាយទៅជា​ឪពុក​របស់​ក្មេងប្រុស​ម្នាក់ ហើយ​គាត់​ក៏បាន​គិតថា Briana នឹង​ក្លាយជា​ម្តាយ​ដ៏​អស្ចារ្យ​មួយរូប​ផងដែរ​សម្រាប់​កូនប្រុស​សំណព្វ​របស់គាត់​។ ដំបូង​វា​បាន​បង្ក​ការភ្ញាក់ផ្អើល ប៉ុន្តែ​គាត់​និង​Briana គ្រាន់តែ​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​នឹង​គ្នា​ប៉ុណ្ណោះ ហើយ​រឿងនេះ​នឹង​រឹតតែ​ធ្វើឱ្យ​ពួកគេ​កាន់តែ​ស្អិតល្មួត​ជាមួយគ្នា​ខ្លាំង​ជាង​មុន​បន្ថែមទៀត​"​។ នេះ​បើ​យោងទៅលើ​សម្តី​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​។

​រឿងនេះ​លេចឮ​ឡើង​បន្ទាប់ពី​ពួក​អ្នកគាំទ្រ​ក្រុម One Direction បានមក​ប្រជុំគ្នា​យ៉ាង​អ៊ូអរ​នៅលើ​បណ្តាញ​សង្គម​ដើម្បី​ទម្លាយ​ពាក្យ​ចចាមអារ៉ាម​ថា Briana នឹង​ត្រៀម​ផ្តល់កំណើត​ឱ្យ​ទារក​ជា​កូនប្រុស​ម្នាក់​។​

​ចំ​ពេលដែល​មនុស្ស​រាប់​រយ​នាក់​បាន​បញ្ចេញ​ពី​អារម្មណ៍​រំភើប​រៀងៗ​ខ្លួន​ទៅលើ Twitter មាន​ប្រិយមិត្ត​ក្រុម One Direction ម្នាក់​ដែលមាន​ឈ្មោះ @1DExclusiveInfo បាន​អះអាងថា យាយ​បង្កើត​របស់ Briana ក៏បាន​ទទួលស្គាល់​ចំពោះ​ព័ត៌មាន​មួយ​នេះ​ផងដែរ​៕​

 

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់