adverise with khmeread Sunny leone beiman love

នាង Sunny Leone ប្តេជ្ញាជម្នះ​អារម្មណ៍​ស្អប់ខ្ពើម​អំពី​អតីតកាល​ថត​រឿង​សិច​របស់​នាង​ដើម្បី​អនាគត​នៅ​បូលីវូដ​

​    ​ក្នុង​សប្តាហ៍​នេះ តួ​បូលីវូដ​នាង សាន់​នី ឡេ​អូន (Sunny Leone) បាន​ប្រឈម​នឹង​រឿងចម្រូងចម្រាស​ជាថ្មី បន្ទាប់ពី​កំហឹង​របស់​ពួក​អ្នក​អភិរក្សនិយម​សង្គម​ឥណ្ឌា​ចំពោះ​អតីតកាល​ថោកទាប​របស់​នាង​ទើបតែ​ធូរស្បើយ​ទៅវិញ​បន្តិច​នោះ​។ 

​    ​កូនកាត់​កាណាដា ដែល​ធ្លាប់​ថត​រឿង​សិច​ដូចជា​រឿង "Descent into Bondage" និង រឿង "Costumed Damsels in Distress" បាន​និយាយថា ការប្តូរ​មក​សម្តែង​ក្នុង​ភាពយន្ត​ឥណ្ឌា​ពិតជា​លំបាក ប៉ុន្តែ​ឥឡូវ​នាង​មាន​អារម្មណ៍​ដូចជា​នៅផ្ទះ​ខ្លួនឯង​ដូច្នោះ​ដែរ​ក្នុង​បូលីវូដ​។ 

​    ​នាង​ឡេ​អូន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌ AFP អំឡុង​កិច្ចសម្ភាសន៍​មួយ​នៅ​ទីក្រុង​បុ​ម​បៃ​ថា "​នៅពេល​ខ្ញុំ​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​បូលីវូដ​ដំបូង ខ្ញុំ​ពុំមាន​អារម្មណ៍ល្អ​នោះទេ នៅពេល​មនុស្ស​គ្រប់គ្នា​មិន​សប្បាយ​ចិត្តនឹង​ជម្រើស​ក្នុង​ជីវិត​របស់ខ្ញុំ​"​។ 

​    ​នាង​បាន​បន្ថែមថា "​ប៉ុន្តែ​ខណៈដែល​ពេលវេលា​បាន​កន្លងផុតទៅ ជាពិសេស​អំឡុងពេល​៦​ខែ​ចុង​ក្រោយនេះ ខ្ញុំ​បាន​ស្គាល់ និង​បាន​ជួប​តារា​ល្បី​អស្ចារ្យ​មួយចំនួន ហើយ​នេះ​គឺជា​ដំណើរ​ចាប់ផ្តើម​មួយ​របស់ខ្ញុំ​"៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់